AIREEN Juist Motul-Tech

បែក​ថ្នាំ​យក​ប្រេងម៉ាស៊ូត​ចាក់​ដុត​ផ្ទះ​ឆេះ​ស្លាប់​ទាំង​ខ្លួន​

ថ្ងៃអង្គារ 4 ឧសភា 2021, 8:35

​ខេត្តបាត់ដំបង​! ផ្ទះ​តម្កល់​០១​ខ្នង​ត្រូវបាន​ឆាបឆេះ​និង​មនុស្សម្នា​ក់បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​មួយ​ដែល​កើតឡើង​នៅវេលា​ម៉ោង​១៩​និង​០០​នាទី​
​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ត្រង់ចំណុច​ក្រុមទី​២០ ស្ថិតក្នុង​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើ​នេះដែរ​បណ្តាលអោយ​ឆេះ​ផ្ទះ​តម្កល់​០១​ខ្នង ទំហំ ៥​ម៉ែត្រ​x៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ (​ខូចខាត ៨០%) ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ទុយ សា​ឡៅ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​សម្ភារៈ​ខូចខាត​ក្នុងនោះ​មាន​!
-​ទូរទស្សន៍ ០១​គ្រឿង  (​ខូចខាត​ទាំងស្រុង​)
-​តុ​ឈើ ០២ (​ខូចខាត​ទាំងស្រុង​)
-​ទូ​ខោអាវ ០១ (​ខូចខាត​ទាំងស្រុង​)
-​ម៉ាស៊ីនដេរ ០១ (​ខូចខាត​ទាំងស្រុង​)
-​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​រួម​និង​ឯកសារ​ផ្សេងទៀត ព្រមទាំង​សំលៀកបំពាក់​មួយចំនួន (​ខូចខាត​ទាំងស្រុង​)​ផងដែរ​
​សរុប​ការខូចខាត​ប្រហែល ៣០.០០០.០០០​រៀល (​សាមសិប​លាន​រៀល​)​។​

​ចំណែក​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះដែរ​មានឈ្មោះ រើ​ន ឡី ភេទ ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​២  ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​(​ត្រូវជា​កូនបង្កើត​របស់​ម្ចាស់ផ្ទះ )​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​មូលហេតុ​ដែល​ផ្ដើម​ឲ្យ​ឆេះ​នេះ​ដោយសារ​ជនរងគ្រោះ​ដែល​ស្លាប់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​បែក​ថ្នាំ បាន​យក​ប្រេងម៉ាស៊ូត​ដុត​ផ្ទះ​ខ្លួនឯង​ក៏​បណ្ដាលអោយ​ឆេះ​ឡើង​តែម្តង ។​

​ភ្លាមៗ​នោះ​សមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​០១ គ្រឿង និង​គោយន្ត​ច្នៃ​ដឹក​ទឹក ០១ គ្រឿង​ចេញ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន​ផងដែរ​។​

PLB Banner on article detail