ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធក្នុងសំណុំរឿងថ្នាំញៀនពីរករណីផ្សេងគ្នា

ថ្ងៃច័ន្ទ 3 ឧសភា 2021, 18:22

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ករណីទី១ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ នី រដ្ឋា ហៅ ខុង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងជាមួយវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន០២ថង់ និង ១៨កំណាត់ទុយោ ទម្ងន់ ១០,២៥ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង
និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ករណីទី០២ធ្វើឡើងដោយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបវេល កាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

 ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សៅ ផេង ហៅ ម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១ថង់ ទម្ងន់ ១៤,៧២ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យនិងវត្ថុតាងក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំឯកសារបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕សាលី

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធក្នុងសំណុំរឿងថ្នាំញៀនពីរករណីផ្សេងគ្នា

PLB Banner on article detail