ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ចូលដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​

ថ្ងៃច័ន្ទ 3 ឧសភា 2021, 13:52

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី លោក Adham Baba បាន​និយាយ​កាលពី​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ ថា ប្រទេស​ម៉ាឡេស៊ី បាន​រកឃើញ​ករណី​ដំបូង​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប​ម្លែ​ង​ខ្លួន​ថ្មី ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ។​

 

​លោក Adham Baba បានបញ្ជាក់​ទៀតថា ការរកឃើញ​នេះ គឺ​ទៅលើ​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​បាន​ឆ្លងកាត់​ព្រា​លាន​យន្តហោះ​អន្តរជាតិ​កូ​ឡា​ឡាំ​ពួ ។​

 

​យោងតាម​ប្រភពពី​សារព័ត៌មាន xinhuanet ប្រទេស​ម៉ាឡេស៊ី កំពុង​ព្រ​ឈមមុខ​ជាមួយ​ការកើនឡើង​នៃ​ចំនួន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​កាលពី​ថ្ង​ស​ពុធ កន្លងទៅនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី បានសម្រេច​បិទ​ជើងហោះហើរ ចេញចូល​ប្រទេស​ឥណ្ឌា ព្រមទាំង​មិន​អនុញ្ញាតិ​ឲ្យ​ជនជាតិ​ឥណ្ឌា ក៏ដូចជា​អ្នកដំណើរ​ដែលមាន​ប្រវត្តិ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ចូល​ទឹកដី​ម៉ាឡេស៊ី ទៀតផង ដោយ​វិធានការ​នេះ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​នូវ​វីរុស​កូ​វីដ​១៩ ប្រភេទ B.1.617 ។​

 

​ជាមួយគ្នានេះដែរ​ដែរ ប្រទេស​ម៉ាឡេស៊ី​បានចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង Covid-19 នៅ​ទូទាំងប្រទេស​ក្នុង​គោលបំណង​ដើម្បី​ទទួលបាន ៨០% នៃ​ប្រជាជន ៣២ លាន​នាក់​ក្នុង​រយៈពេល​មួយឆ្នាំ​។​

 

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ថ្ងៃ​អាទិ​ត្រ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​រកឃើញ​ករណី​ថ្មី​នៃ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ចំនួន ៣.៤១៨​នាក់ ដែន​នាំ​ឲ្យ​មាន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើនឡើង ដល់ ៤១៥.០១២ ករណី​រួមទាំង​អ្នកស្លាប់​ជាង ១.៥០០ នាក់ ៕

ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ចូលដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​
ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ចូលដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​
ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ចូលដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​

PLB Banner on article detail

អត្ថបទពេញនិយម