ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​

ថ្ងៃច័ន្ទ 3 ឧសភា 2021, 12:45

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ទូទាំងប្រទេស ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃទី​៦ ខែឧសភា​។ ប៉ុន្តែ​សម្រាប់​ភ្នំពេញ នៅ​រក្សា​តំបន់ ៣​ដដែល​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដោយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទីតាំង​ដែល​បានកំណត់ ចៀសវាង​ការបន្ត​រីករ​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ទៅ​តំបន់​ផ្សេងទៀត​។​

 

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់ថា «​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នា​ព្រឹក​នេះ មាន​គោលបំណង ដើម្បី​រៀបចំ​យន្តការ​ថ្មី​មួយទៀត ក្រោយពី​រាជរដ្ឋាភិបាល​បើក​ការធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា នៅតាម​ខេត្ត​នានា​ឡើងវិញ ដោយ​យើង​នឹង​សេចក្តីសម្រេច​នានា​ជា​បន្តបន្ទាប់​ទៀត ជុំវិញ​ការបិទ​ខ្ទប់​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ​»​។​

 

​ឯកឧត្តម​បាន​បន្តទៀតថា «​ចំពោះ​តំបន់​លឿង យើង​នៅ​រក្សា​ការអនុវត្ត​វិធានការ​ដដែល ដោយ​មិន​ឲ្យ​បើកហាង​ហូបចុក ដែលមាន​តុ​អង្គុយ និង​ការជួបជុំ​។ ដោយឡែក​សម្រាប់​តំបន់​លឿងទុំ ត្រូវ​រក្សា​នូវ​បម្រាម​ដដែល ហើយ​សម្រាប់​តំបន់​ក្រហម គឺជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ អ្វីដែល​យើង​ត្រូវអនុវត្ត គឺ​យើង​ត្រូវ​បង្រួម​ការបិទ​ខ្ទប់ តំបន់​ប្រឈម​ឲ្យ​មក​នៅ​ទ្រង់ទ្រាយ​តូច​ជាង​មុន​»៕​

ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​
ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​
ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​
ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​
ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម និង​តំបន់​ក្រហម នៅ​បិទ​ខ្ទប់​ដដែល​

PLB Banner on article detail