សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បាន​ហើយ ក្រោយ​រួច​រត់គេចខ្លួន​ឡើងលើ​ភ្នំ​បាន​រយ​:​ពេល​២​ថ្ងៃ​

ថ្ងៃសៅរ៍ 1 ឧសភា 2021, 10:1

(​ប៉ៃលិន​) ៖ ក្រោយពី​បុរស​ជា​ប្តី បាន​ផឹកស្រា​ស្រវឹង​ប្រើ​អំពើហិង្សា វាយដំ​ទាត់​ធាក់​ទៅលើ ប្រពន្ធ ដូច​សត្វ​ធាតុ បណ្តាលឱ្យ​ជាំ​ស្ទើរ​ពេញ​ខ្លួន រួច​រត់គេចខ្លួន បាន​រយ​:​ពេល​២​ថ្ងៃ រហូតមកដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បានឱ្យ​សាច់ញាតិ និង​ប្រពន្ធ​កូន លួងលោម​ជនសង្ស័យ​ឱ្យ​ចុះមក​ក្រោម​វិញ រួច​ចាប់​ឃា ត់​ខ្លួន ខណ​:​រូបគេ​បានគេច​ឡើងទៅ​សម្ងំ លាក់ខ្លួន​នៅលើ​ភ្នំ ក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

 

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ជនដៃដល់​ជា​ប្តី មាន ឈ្មោះ អៀន អំ អាយុ​៣៧​ឆ្នាំ ជា​កម្មករសំណង់ និង ជា​សន្តិសុខ​យាម​នាពេល​យប់ ។ ចំណែក​ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ មានឈ្មោះ បាត់ សា​វេត អាយុ​២៩​ឆ្នាំ ជា​មេផ្ទះ មានកូន​៣​នាក់ ក្នុងបន្ទុក កូនប្រុស​ច្បង​១ ស្រី​២​នាក់ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ 
​ចំណែក​ស្ត្រី​ឈ្មោះ បាត់ សា​វេត ជា​ប្រពន្ធ បាន​រៀបរាប់​ឱ្យដឹង​ដែរ​ថា ៖ តាំងពី​រៀបការ​ជា មួយ​គ្នា​ប្តី​របស់ខ្លួន តែងតែ​រករឿង​វាយដំ​ទាត់​ធាក់​ជា​រៀងរាល់ថ្ងៃ ក្រោយពី​ពី​ផឹកស្រា​ស្រវឹង​ម្តងៗ តែបើ​មិន​ផឹកស្រា​ទេ ប្តី​របស់ខ្លួន​មិនចេះ​មាត់ក​.​នោះឡើយ ។​

 

ប្រភព​បន្តទៀតថា នៅ​ថ្ងៃ​មុនពេល​កើតហេតុ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ វាយលុក​ក្នុងប្រទេស​កម្ពុជា បណ្តាលឱ្យ​អត់​មានការ​ងារ​ធ្វើ ប្តី​របស់ខ្លួន ក៏​ស្នាក់​នៅផ្ទះ ហើយ​បាន​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​រហូតដល់​ស្រវឹង ដោយ​គេ​បែក​ទៅផ្ទះ​រៀងៗ​ខ្លួន ។ រីឯ​ប្តី​នាង​ក៏​ចាប់ផ្តើម​និយាយ​រករឿង មិនឱ្យ​រាប់រក​អ្នកជិតខាង​របស់ខ្លួន តែ​នាង​ក៏​មិន​តមាត់​អ្វី​នោះដែរ ព្រោះ​យល់ថា​ប្តី​ស្រវឹងស្រា ។

លុះ​ពេល​ឃើញ​ប្តី​របស់ខ្លួន​ចូលដេក​ក្នុងផ្ទះ ស្របពេល​អ្នកជិតខាង​ម្នាក់ ដើរមក​និយាយ​លេង​មួយ​ភ្លែត លុះ​គាត់​ត្រឡប់​ទៅវិញ ស្រប​ពេលដែល​ប្តី​ភ្ញាក់ពីដេក ក៏​ចាប់ផ្តើម​រករឿង​ប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ជាច្រើន​ជើង បណ្តាលឱ្យ​ឈឺចាប់​ពេញ​ទាំង​ខ្លួន​ប្រា ណ​តែម្តង ។ ពេលនោះ​ប្អូន​របស់​នាង​ម្នាក់ បានឃើញ​សកម្មភាព តែ​មិន​ហ៊ាន​ចូលទៅ​ជួយ​អន្តរាគមន៍​នោះទេ ដោយ​យក​ទូរស័ព្ទ​ថតរូប​ទុក រួច​បង្ហោះ​ចូល​បណ្តាញ​សង្គម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង ។ 

 

​ចំណែក​លោក មាឃ សារ៉ន អធិការនគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ៖ ជនដៃដល់​ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​កូន ត្រូវបាន​កម្លាំង​របស់​លោក ចាប់​ឃាត់ខ្លួន​បាន​ហើយ នាំយកទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​សាកសួរ​បន្ថែម បន្ត​រៀបចំ​កសាង​សំនុំរឿង និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

 

​សូមបញ្ជាក់ថា ៖ ក្រោយពេល​កើតហេតុ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បា ន​ចាត់​ឱ្យ​ក្រុមការងារ នាំយក​ស្បៀងអាហារ រួមជាមួយ​នឹង​ថវិកា​មួយចំនួន​យកទៅ​ផ្តល់ជូន​ដល់​ស្ត្រី​រងគ្រោះ​ខាងលើ​ផងដែរ ៕​

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បាន​ហើយ ក្រោយ​រួច​រត់គេចខ្លួន​ឡើងលើ​ភ្នំ​បាន​រយ​:​ពេល​២​ថ្ងៃ​
សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បាន​ហើយ ក្រោយ​រួច​រត់គេចខ្លួន​ឡើងលើ​ភ្នំ​បាន​រយ​:​ពេល​២​ថ្ងៃ​
សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស ដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បាន​ហើយ ក្រោយ​រួច​រត់គេចខ្លួន​ឡើងលើ​ភ្នំ​បាន​រយ​:​ពេល​២​ថ្ងៃ​

PLB Banner on article detail