រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​

ថ្ងៃសុក្រ 30 មេសា 2021, 11:59

​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប បាន​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែលជា​ទីតាំង​ស្តុក​ស្បៀង​បម្រុង​រដ្ឋ​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ក្នុង​តំបន់​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល (​តំបន់​ក្រហម​) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែ សហការគ្នា​ល្អ របស់​មន្ត្រី​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​បំពេញ​តួនាទី និង​ភារៈកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​ជូន​ប្រជាពលរដ្ឋ ដោយ​ធានាបាន​ទាំង​គុណភាព និង​បរិ​មាណនៃ​ការផ្គត់ផ្គង់​។​

​ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ឱ្យ​បន្ត​ប្រឹងប្រែង​បំពេញ​តួនាទី ភារៈកិច្ច​របស់ខ្លួន និង​បន្ត​អនុវត្ត​នូវ​ជំនាញ​បច្ចេកទេស​ដែល​ខ្លួន​មាន ក្នុងការ​ថែរក្សា​ស្តុក​ស្បៀង និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដើម្បី​ធានាបាន​នូវ​ស្ដង់ដា​អនាម័យ គុណភាព និង​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា គ្រប់​ផលិតផល​ស្បៀង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​កន្លងមក សុទ្ធតែ​ត្រូវបាន​តាមដាន​ត្រួតពិនិត្យ គុណភាព យ៉ាង​យកចិត្តទុកដាក់​ដោយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដែលជា​ស្ថាប័ន​ជំនាញ ព្រមទាំង​ការតាមដាន​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ជាប្រចាំ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា ការផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញ​ស្បៀង​ឱ្យ​ចរាចរ​ក្នុង​ទីផ្សារ តាមរយៈ​ទីផ្សារ​អន​ឡាញ (shop.moc.gov.kh) និង​រថយន្ត​ចល័ត​របស់​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ និង​រថយន្ត​ក្រសួង​ចំនួន​៨​គ្រឿង ព្រមទាំង​បើក​ស្ដង់​លក់ទំនិញ​ចំនួន ១១​ទីតាំង ដែលមាន​២៥​ស្តង់ ដើម្បី​ទ្រទ្រង់​ស្ថិរភាព​ថ្លៃទំនិញ​ដែលជា​ស្បៀង​មូលដ្ឋាន ក្នុងនោះ​រួមមាន​៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ឆៃប៉ូវ និង​ស្បៀង​មូលដ្ឋាន​មួយចំនួនទៀត​។​

​លើសពីនេះ​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ក្រុមការងារ​ចាំ​ទទួល​ការហៅ​ចូល ដើម្បី​សម្របសម្រួល​ការបញ្ជាទិញ និង​ទទួល​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម តាមរយៈ​លេខ​ទូរ​សព្ទ ដូចខាងក្រោម​៖

០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕​

PLB Banner on article detail

អត្ថបទពេញនិយម