រថយន្ត វេ អងដឹកឈើមួយគ្រឿងត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបង្រាប

ថ្ងៃសុក្រ 30 មេសា 2021, 8:32

ខេត្តសៀមរាប៖ ដោយសារតែមន្ត្រីថ្នាក់ក្រោម មានការលាក់បាំង.និងថ្នាក់លើរបស់ខ្លួន អំពីសកម្មភាពនៃការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញនេះ  អស់ជាច្រើនខែនិងជាច្រើនឆ្នាំមកហើយនោះដែរ។តែនៅពេលនេះក្រោយពីក្រុមអ្នកសារព័ត៌មាន យើង បានទទួលសេចក្ដីរាយការណ៍  ដច្បាស់ការមួយពីប្រជាពលរដ្ឋថាមានរថយន្ត វេរអងចំនួន 1 គ្រឿង បានធ្វើការដឹកជញ្ជូនឈើ ប្រភេទ ឈ្លីក ឃ្លុំ ជាច្រើនដើម ដែលគេដឹងយ៉ាងច្បាស់ទៀតថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញ កំពុងតែធ្វើការសកម្មភាពសម្រុក កាប់អារច្រៀក និងដឹកជញ្ជូនចេញ ពីព្រៃនៃដែនជម្រក សត្វព្រៃ បឹងពែ និងព្រៃសហគមន៍  ដែលគ្រប់គ្រងដោយលោកពៅជុំ ជាប្រធានស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃបឹងពែ នោះ ដែលមានទីតាំងស្ថិតនៅភូមិ និងឃុំខ្វាវ ស្រុកជាក្រែង ខេត្តសៀមរាប យើងនេះ។

ក្រោយពីក្រុមអ្នកសារព័ត៌មាន បានទទួលប្រភពច្បាស់ការណ៍នេះរួច ហើយនោះក្រុមអ្នកសារព័ត៌មានយើង ក៏បានធ្វើសេចក្ដីរាយការណ៍ ជូនទៅ លោក ម៉ុង ប៊ុនលីម ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបនោះ ហើយលោកក៏បានរៀបចំ សហការជាមួយនឹងសមត្ថកិច្ច ដែលជាកងកម្លាំងចុះប្រតិបត្តិការ ដឹកនាំនិងសម្របសម្រួលដោយ លោកនាយខណ្ឌទាល់តែម្ដង ហើយភ្លាមភ្លាមនោះដែរ ទើបអាចស្ទាក់ចាប់បាន រថយន្តនេះ តាមបណ្ដោយផ្លូវលុំដីក្រហម ស្ថិតត្រង់ចំណុច ភូមិទ័ពសៀម ឃុំគោកធ្លក ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប នៅម៉ោងប្រមាណ មួយ រំលងអធ្រាត្រ ថ្ងៃទី ២៨ឈានចូល ២៩ខែមេសាឆ្នាំ ២០២១នេះតែម្ដង ចំណែកឯតៃកុងបានដាក់មេប្រូច បាតជើងសព្រាត ចោរលួចរថយន្តបាត់​ ហើយគេដឹងយ៉ាងច្បាស់ទៀតថា ការដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមឈ្មួញទាំងនេះ គឺមានគោលបំណង ឆ្ពោះទៅលក់នៅស្រុកស្ទោងខេត្តកំពង់ធំនោះយ៉ាងពិតប្រាកដណាស់។

ហើយវត្ថុតាង ដែលកងកម្លាំងជំនាញ ធ្វើការឃាត់ចាប់ និងរឹបអូសបាននោះរួមមាន រថយន្តវេអង ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ ៣ ដេ ៧ ៦៥៧ និងឈើ ជាច្រើនដុំផងដែរ ។

ក្នុងនោះលោក ម៉ុង ប៊ុនលីម ដែលជានាយខណ្ឌ នោះលោកក៍បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ឈើទាំងនេះ កម្លាំងជំនាញពុំទាន់បានដឹងចំនួនទិន្នន័យពិតប្រាកដនោះឡើយ ពោល គឺលោកគ្រាន់តែធ្វើការប៉ាន់ស្មាន ថាមិនក្រោមពី ១០ ម៉ែត្រគូបនោះទេ តែទោះជាយ៉ាងណា ទាល់តែរង់ចាំមន្ត្រីជំនាញ ធ្វើការវាស់វែង រួចរាល់សិនទើបដឹងនៅទិន្នន័យពិត ។

ហើយវត្ថុតាងទាំងនោះក៏ត្រូវបាន កងកម្លាំង ធ្វើការរឹបអូសយក រថយន្ត នោះទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកជាយក្រែង ដើម្បីក ធ្វើការវាស់វែងនឹងក៍សាងសំណុំរឿង ដើម្បីបញ្ជូនទៅថ្នាក់លើ  ចាត់ការបន្ត តាមនីតិវិធី នៃច្បាប់ដែលស្ដីអំ ពីវិស័យព្រៃឈើនោះ។ ដោយ តាំង ហូ

រថយន្ត វេ អងដឹកឈើមួយគ្រឿងត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបង្រាប
រថយន្ត វេ អងដឹកឈើមួយគ្រឿងត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបង្រាប
រថយន្ត វេ អងដឹកឈើមួយគ្រឿងត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបង្រាប
រថយន្ត វេ អងដឹកឈើមួយគ្រឿងត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាបបង្រាប

PLB Banner on article detail