ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃសុក្រ 30 មេសា 2021, 7:57

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់-
១-ឈ្មោះ ភ័ក្ត្រ ភី ភេទប្រុស អាយុ ២១ឆ្នាំ
២-ឈ្មោះ ហ៊ាង ហាង ភេទប្រុស អាយុ ២០ឆ្នាំ ទាំងពីរនាក់រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

 

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៦ ថង់ ទម្ងន់ ១,៣២ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង 
-ប្រអប់ជ័រដាក់ថ្នាំញៀន០១
 និងសម្ភារៈសម្រាប់ប្រើប្រាស់ច្រកថ្នាំញៀនលក់មួយចំនួនទៀត។ 

 

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០២នាក់  ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម