យុវជនស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ច ចុះអប់រំពលរដ្ឋនៅផ្សារនានា ឱ្យពាក់ម៉ាស រក្សាគម្លាត

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 19:0

 (ប៉ៃលិន)ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារយុវជនស.ស.យ.កទូទាំងខេត្តប៉ៃលិនបើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ នូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល(៣ការពារ ៣កុំ) និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរជារៀងរាល់ថ្ងៃពិសេសគឺនៅតាមទីប្រជុំជន។

 

ជាក់ស្តែងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ
ក្រុមការងារយុវជនស.ស.យ.កបានចុះគោលដៅទូទាំងខេត្តប៉ៃលិនពិសេសគឺនៅតាមផ្សារនានាតែម្តងហើយនៅចំណុចផ្លូវចូលផ្សារសាមគ្គីក្រុងប៉ៃលិនក្រុមការងារស.ស.យ.កដឹកនាំដោយលោក.លីសុងហ៊ី អនុប្រធានស.ស.យ.កខេត្ត បានសហការជាមួយនគរបាលក្រុងប៉ៃលិនបានអប់រំណែនាំដល់អាជីវករបើមិនពាក់ម៉ាស់.រក្សាគម្លាតទេមិនអនុញាតឲ្យលក់ដូរនៅទីផ្សារឡើយចំណែកប្រជាពលរដ្ឋជិះម៉ូតូចូលផ្សារបើមិនពាក់ម៉ាស់ទេក៍មិនអនុញាតឲ្យចូលផ្សារដែរហើយនៅពេលខាងមុខសមត្ថកិច្ចនិងធ្វើការផាកពិន័យតាមច្បាប់ជាកំណត់។

 

ចំណែកលោក លោក សាក់ សាវរិទ្ធ អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចាប់តាំងពីមានករណីផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដោយបន្តរីករាលដាលចូលខេត្តនានាជាច្រើននៅឆ្នាំ២០២១នេះ ទើបខាងលោកបាន ដឹកនាំក្រុមការងារ ចុះណែធ្វើការនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

កាចុះនេះអស់រយ:ពេលជិត១ខែមកហើយ ដើម្បីណែនាំអប់រំឱ្យពួកគាត់ពាក់ម៉ាស ទាំងក្មេងចាស់ ប្រុសស្រី ពេលធ្វើដំណើរនៅលើដងផ្លូវ ឬចូលក្នុងផ្សារ ដើម្បីទិញម្ហូបអាហារ និងណែនាំឱ្យរក្សាគម្លាតសុវត្ថិភាពគឺនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ ទៅ២ម៉ែត្រ ត្រូវឧស្សាហ៍លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។

 

 លោកបញ្ជាក់ថា នៅពេលស្រ្តីមេផ្ទះណាម្នាក់ ធ្វើដំណើរទៅផ្សារ ដើម្បីទិញម្ហូបអាហារ បើមិនចាំបាច់ កុំយកកូនតូចៗ ទៅជាមួយឡើយ ព្រោះអាចងាយនឹងឆ្លងជំងឺផ្សេងៗជាពិសេសជំងឺកូវីដ១៩នេះជាដើម៕

យុវជនស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ច ចុះអប់រំពលរដ្ឋនៅផ្សារនានា ឱ្យពាក់ម៉ាស រក្សាគម្លាត
យុវជនស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ច ចុះអប់រំពលរដ្ឋនៅផ្សារនានា ឱ្យពាក់ម៉ាស រក្សាគម្លាត

PLB Banner on article detail