អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 18:56

ខេត្តព្រះសីហនុ-រសៀលថ្ងៃ ទី២៩  ខែមេសា  ឆ្នាំ ២០២១  ឯកឧត្ដម  គួច  ចំរើន  អភិបាល ខេត្តព្រះសីហនុ  អញ្ជើញ ទទួល អំណោយ មនុស្សធម៌ ពី លោកឧញ៉ា  ទៀ  វិចិត្រ  និង លោកជំទាវ  រួមមាន ៖សាច់ក្រក ត្រីងៀតនិងបន្លែចម្រុះចំនួនជាង១០តោន ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ជាពិសេសសម្រាប់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហមដែលជួបការខ្វះខាត។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧញ៉ា  ទៀ  វិចិត្រ  ដែលបាននាំយកអំណោយមនុស្សធម៌ មកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

 

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត  ។

 

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃដដែល លោកឧកញ៉ាទៀ វិចិត្រក៍បានឧបត្ថម្ភបន្ថែម អាកុល១០ពីដុងធំ និងរបាំងមុខការពារមួយចំនួនទៀតដល់លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ សម្រាប់ក្រុមការងារជួរមុខរបស់រដ្ឋបាលក្រុងចុះធ្វើការផ្ទាល់ផងដែរ៕

អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩
អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា  ទៀ  វិចិត្រ ចូលរួមប្រយុទ្ឋប្រឆាំងនឹងកូវីដ១៩

PLB Banner on article detail

អត្ថបទពេញនិយម