ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 18:50

ខេត្តបាត់ដំបង! ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនស្រ្តីមេម៉ាយចិញ្ចឹមកូន៣នាក់ គ្មានផ្ទះសំបែងរស់នៅអាស្រ័យជាមួយឪពុក ម្តាយក្មេកមានវ័យចាស់ជរានឹងមានជីវភាពខ្វះខាត រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ។

 

ក្នុងឱកាសប្រគល់-ទទួលផ្ទះនាថ្ងៃទី២៩  ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, និងសហការីបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកនិងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកស្រី ព្រួញ ស៊ុត អាយុ ៤៥ឆ្នាំ ជាស្រ្តីមេម៉ាយ ចិញ្ចឹមកូន៣នាក់ មុខរបរកម្មករសំណង់ រស់នៅជាមួយឪពុកម្តាយក្មេកមានវ័យចាស់ជរាមានជីវភាពក្រីក្រ នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង   ។

 

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុយ រី  អនុប្រធានកិត្តិយសសាខា និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងអបអរសាទរជាមួយគ្រួសារ លោកស្រី ព្រួញ ស៊ុត សូមគិតគូរពីសុខភាព  និងជីវភាព រស់នៅប្រចាំថ្ងៃ និងសូមបន្តថែទាំកូនៗនិងជំរុញអោយបានខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបមុខរបរកស៊ីដើម្បីជីវភាពរស់នៅបន្តទៀត ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អជាទ្រព្យសម្បត្តិតរៀងទៅ។ 

 

បន្ថែមពីនេះ ឯកឧត្តម អ៊ុយ រី និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ  (/១.ពាក់ម៉ាស់ /២.លាងដៃ /៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( /១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើ ម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល /២.កុំទៅកន្លែងមនុស្សច្រេីនកុះករ /៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា  កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)។

 

សូមបញ្ជាក់ថាផ្ទះ១ខ្នងខាងលើនេះមានទំហំ(៥ម៉ែត្រx៧ម៉ែត្រ)តសំយាបក្រោយទំហំ(១.៨០ម៉ែត្រx៧ម៉ែត្រ) ធ្វើអំពីដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំងស្មាតបត សាងសង់ដោយក្រុមការងារនៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង  ហើយដើម្បីជួយសម្រាលដល់ជីវភាពរស់នៅសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ -អង្ករ ១០០គីឡូក្រាម,.ទឹកសុទ្ធីវីឃែរ ១០ កេស -ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត) .សាប៊ូ ៨ដុំ -ម៉ាស់  ២ប្រអប់,ប៉ាវអ៊ី ១ -ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ -ត្រីខ ២០កំប៉ុង -សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ក្នុងនោះឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀលជូនលោកយាយ លោកតា ត្រូវជាឪពុកម្តាយក្មេកលោកស្រី ព្រួញ ស៊ុត ផងដែរ ។

ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី
ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី
ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី
ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី
ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី
ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសាស្រ្តីមេម៉ាយកូនចំនួន ៣នាក់ នៅស្រុកមោងឬស្សី

PLB Banner on article detail