អង់គ្លេស​សម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​ចំនួន​៣​គ្រឿង​ទៅកាន់​ឥណ្ឌា​

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 14:11

​ប្រទេស​អង់គ្លេស​បានប្រកាស​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​ចំនួន​៣​គ្រឿង​ទៅកាន់​ឥណ្ឌា​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ពី​កូ​វីដ​១៩​។​

 

​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយថា ម៉ាស៊ីន​៣​ឈុត​មួយៗ​ទំហំ​ប៉ុន​កុង​តេ​នឺ អាច​ផលិត​អុកស៊ីសែន​៥០០​លីត្រ​ក្នុង​មួយ​នាទី​។ ជំនួយ​នេះ​ត្រូវបាន​ប្រកាសឡើង​ក្រោយ​ការបញ្ជូន​ឧបករណ៍​អុកស៊ីសែន​និង​ប្រដាប់​ដកដង្ហើម​ពី​អង់គ្លេស ដែល​បាន​ទៅដល់​ឥណ្ឌា​កាលពីពេល​កន្លងទៅ​។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ជំនួយ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​នៅឡើយ​ទេ​។​

 

​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​បានឃើញ​ការស្លាប់​ដោយ​កូ​វីដ​១៩​ឡើង​ហួស​២០០.០០០​នាក់​នៅពេល​ចំនួន​អ្នកជំងឺ​ថ្មី​ជោរជន់​មន្ទីរពេទ្យ​និង​បញ្ជូន​គ្រួសារ​ជាច្រើន​ចេញទៅ​ស្វែង​អុកស៊ីសែន​និង​ថ្នាំ​ព្យាបាល​ដោយ​ខ្លួនឯង​៕​

អង់គ្លេស​សម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​ចំនួន​៣​គ្រឿង​ទៅកាន់​ឥណ្ឌា​
អង់គ្លេស​សម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​ចំនួន​៣​គ្រឿង​ទៅកាន់​ឥណ្ឌា​
អង់គ្លេស​សម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​ចំនួន​៣​គ្រឿង​ទៅកាន់​ឥណ្ឌា​

PLB Banner on article detail

អត្ថបទពេញនិយម