ខឹងសង្សារបែកចិត្តបុរសម្នាក់សម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 14:1

ខេត្តបាត់ដំបង! យុវជនម្នាក់ព្រោះតែខឹងនឹងសង្សាបែកចិត្តឈប់ស្រឡាញ់បានសម្រេចធ្វើអត្តឃាតចងកបញ្ចប់ជីវិតខ្លួនឯង។

 

អាជ្ញាធរស្រុកភ្នំព្រឹកបានឲ្យដឹងថា÷ ហេតុការណ៍ធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ កែវ  រាហ៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

 

បើតាមការបញ្ជាក់ពីមិត្តភក្តិជនរងគ្រោះបានបញ្ជាក់ថា: មូលហេតុដែលធ្វើឲ្យជនរងគ្រោះសម្រេចធ្វើអត្តឃាតចងកខ្លួនឯងស្លាប់នេះដោយសារតែខឹងនឹងសង្សារបែកចិត្តបញ្ចប់ការទំនាក់ទំនងនឹងគ្នា។

 

ក្នុងហេតុការណ៍នេះដែរ ភ្លាមៗនោះសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី៕

ខឹងសង្សារបែកចិត្តបុរសម្នាក់សម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួន

PLB Banner on article detail