ការសម្អាតកូនរុក្ខជាតិតូចៗដែលដុះលើប្រាង្គប្រាសាទជាប្រចាំ

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 13:57

ការកាត់សម្អាតកូនរុក្ខជាតិតូចៗដែលដុះលើតួប្រាសាទបុរាណ គឺជាកាងារដ៏សំខាន់មួយទៀតរបស់អាជ្ញាធរអប្សរាក្នុងកិច្ចការថែរក្សានិងការពារប្រាសាទបុរាណដែលមិនអាចមើលរំលងបាន។ ការយកចិត្តទុកដាក់សម្អាតកូនរុក្ខជាតិតូចៗចេញពីប្រាសាទបុរាណ ក៏ព្រោះតែកូនរុក្ខជាតិទាំងនោះ នឹងដុះរីកធំឡើងបង្កឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ ចំណែកឯឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ។

 

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថា បើទោះបីជាមានការកាត់ ឬដកចេញនូវកូនរុក្ខជាតិ ជាប្រចាំក៏ដោយ គឺវានៅតែមិនទាន់មានសុវត្ថិភាពទាំងស្រុងចំពោះប្រាសាទបុរាណនៅឡើយទេ  ពីព្រោះឫសរបស់រុក្ខជាតិទាំងនោះ នៅតែបន្តលូតលាស់ ចាក់ជ្រៅទៅក្នុងរចនាសម្ពន្ធរបស់ប្រាសាទទៅហើយ ដូចជារុក្ខជាតិដើមពោធិជាដើម។

 

ដូច្នេះហើយ បានជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាក្រៅតែពីមានក្រុមការងារជាច្រើនផ្នែកក៏មានក្រុមជំនាញសម្រាប់ណែនាំដល់មន្ត្រី បុគ្គលិកដែលប្រចាំការតាមប្រាង្គប្រាសាទឱ្យចេះពីរបៀបកាត់ដករុក្ខជាតិ ដែលដុះនៅលើប្រាសាទ ដើម្បីកម្ចាត់ឱ្យសមស្របតាមបទដ្ឋានបច្ចេកទេសផងដែរ៕ ដោយ តាំង ហូ

ការសម្អាតកូនរុក្ខជាតិតូចៗដែលដុះលើប្រាង្គប្រាសាទជាប្រចាំ
ការសម្អាតកូនរុក្ខជាតិតូចៗដែលដុះលើប្រាង្គប្រាសាទជាប្រចាំ
ការសម្អាតកូនរុក្ខជាតិតូចៗដែលដុះលើប្រាង្គប្រាសាទជាប្រចាំ
ការសម្អាតកូនរុក្ខជាតិតូចៗដែលដុះលើប្រាង្គប្រាសាទជាប្រចាំ

PLB Banner on article detail