រកឃើញ​អាល់កុល​ក្លែងក្លាយ ៦៣០ លីត្រ នៅ​ខេត្ត​ត្បូងឃ្មុំ​

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 8:18

អាល់កុល​ក្លែងក្លាយ​ទាំង ៦៣០​លីត្រ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ ដកហូត​ពី​អ្នក​លក់រាយ និង​អ្នកប្រើប្រាស់ ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក​។ កាលពី​ថ្ងៃទី​២៦​មេសា មន្ត្រី​ជំនាញ ក៏បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ៤៧០​លីត្រ នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​ខេត្តព្រៃវែង​។​

​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែមេសា ឆ្នាំ​២០២១  នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ដោយបាន​យក​អាល់កុល ១១​គំរូ ដើម្បី​យកមក​ធ្វើតេស្ត​គុណភាព​។​

​ក្រោយ​ការធ្វើ​តេស្ត​រួច មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. បាន​រកឃើញ និង​រឹបអូស​អាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ (​មេ​តា​ណុល​) ចំនួន ៦៣០ លីត្រ មក​រក្សាទុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ មន្ដ្រី​ជំនាញ​សាខា ក​.​ប​.​ប​. ដែល​ឈរជើង​នៅតាម​បណ្ដា​ខេត្ត​ចំនួន ០៣ គឺ​ខេត្ត​កំពង​ស្ពឺ ខេត្តព្រៃវែង និង​ខេត្តឧត្ដរមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព និង​អង្កេត​តម្លៃ​ទំនិញ នៅតាម​បណ្ដា​ផ្សារ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ( មេ​តា​ណុល ) ចំនួន ៤៧០​លីត្រ គឺ​នៅ​ខេត្តកំពង់ស្ពឺ ២០ លីត្រ និង​នៅ​ខេត្តព្រៃវែង ចំនួន ៤៥០​លីត្រ​៕​

PLB Banner on article detail

អត្ថបទពេញនិយម