អ្នករើសអេតចាយ ចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនករណីលួចកាត់ខ្សែភ្លើង

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 7:44

 ក្រុងសៀមរាប៖ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យជាអ្នករើសអេតចាយចំនួន០៣នាក់ បែកគំនិត លួចកាត់បណ្តាញខ្សែភ្លើងរបស់និយោជិតអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ តែត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង ។

លោកវរសេនីយ៍ទោ ដា ចំរើន បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក រួមទាំងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់  ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប  របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរនិយោជិតអគ្គិសនីសៀមរាប ។

លោកបន្តថា ជនសង្ស័យទាំង០៣នាក់ រួមមាន៖
១.ឈ្មោះ  សេង ជល់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ រើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប  ។
៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង) ។
 វត្ថុតាងរួមមាន៖
-ស្ពាន់ខ្សែភ្លើងចំនួន ០៨កំណាត់
-សំបកខ្សែភ្លើងចំនួន ០៦ដុំ
-កាំបិតចិតបន្លែចំនួន ១២ដើម  
-កាំបិតប៉័ងតោ ចំនួន ០៣ដើម
-ដាវកែច្នៃ ចំនួន ០៣ដើម
-កាំបិតព្រាចំនួន ០២ដើម
-ញញួរចំនួន ០២ដើម
-កន្ត្រៃចំនួន ០៣
*ក្នុងនោះដែលជនសង្ស័យទាំង ០៣នាក់ តេស្តរកសារធាតុញៀនគឺ វិជ្ជមានផងដែរ  ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ប្រសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហាអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង   ០៩៧  ៧៧៨  ០១២៣   /  ០១២  ២៣៩  ២៤០។ ដោយ តាំង ហូ

អ្នករើសអេតចាយ ចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនករណីលួចកាត់ខ្សែភ្លើង
អ្នករើសអេតចាយ ចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនករណីលួចកាត់ខ្សែភ្លើង

PLB Banner on article detail

អត្ថបទពេញនិយម