អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 7:37

ខេត្តសៀមរាប ÷បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយតាមសង្គមហ្វេសប៊ុកថាមានឃ្លាំស្តុបឈើល្មើសច្បាប់មួយរយះនេះនៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១កំលាំងជំនាញខណ្ឌរដ្ធបាលព្រៃឈើខេត្តសៀមរាបនឹងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះឆែកនិងពិនិត្យដេប៉ូទិញលក់ឈើអារមួយកន្លែងក្រោយសង្ស័យថាមានស្តុកឈើល្មើសច្បាប់។

ទីតាំងដេប៉ូលក់ឈើ ដែលត្រូវបានសមត្ថកិច្ចចុះឆែកនេះ ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាបដែលមានម្ចាស់ឈ្មោះស៊ុម សុភាព ភេទស្រី គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ឆ្លងកាត់ការវាស់វែង និងពិនិត្យផ្ទៀងផ្ទាត់ជាច្រើនម៉ោង សមត្ថកិច្ចបានរកឃើញឈើនៅក្នុងដេប៉ូមានជាង៦០ម៉ែត្រគូប។

សមត្ថកិច្ចបានឲ្យដឹងថាដេប៉ូខាងលើបានទិញឈើចូលស្របច្បាប់(ក្រុមហ៊ុនដែលដេញថ្លៃបានពីរាជរដ្ឋាភិបាល)សរុប ជាង១១០ម៉ែត្រគូប មានន័យថាមិន
មានការស្តុកឈើល្មើសច្បាប់អ្វីនោះឡើយដូច្នេះសូមមហាជននឹងអ្នកសារព័ត៌មាន កុំមានការភ័ន្តច្រទ្បំគឺខាងដេប៉ូគេមានច្បាប់ត្រឹមត្រូវទាំងអស់ពីក្រុមហ៊ុន៕ ដោយ តាំង ហូ

អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ
អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ
អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ
អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ
អ្នកលេងសង្គមហ្វេសប៊ុកចោទថាដេប៉ូឈើមួយកន្លែងក្រុងសៀមរាបគ្មានច្បាប់ផ្អើលដល់មន្ត្រីជំនាញចុះពិនិត្យ

PLB Banner on article detail