អាជ្ញាធរក្រុងបាត់ដំបងចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារដើម្បីបើកដំណើរការឡើងវិញជាបណ្ដោះអាសន្ន

ថ្ងៃពុធ 28 មេសា 2021, 18:51

ខេត្តបាត់ដំបង៖ ក្រោយពីរដ្ឋបាលខេត្តបាត់ដំបងសម្រេចដាក់ឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននៅផ្នែកខាងក្នុងផ្សារ(តួផ្សារ) នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងបាត់ដំបងបានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារនានាដើម្បីបើកអោយអាជីវករដំណើរការលក់ឡើងវិញជាបណ្ដោះអាសន្ន

 គួរបញ្ជាក់ថា យោងតាមការចេញផ្សាយរបស់ផេករដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននូវផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះមាន!
-ផ្សារធំបាត់ដំបង(ផ្សារណាត់)-ផ្សារបឹងឈូក -ផ្សារ ១៣មករា -ផ្សាររោងល្ខោន -ផ្សារទំនើបភួពុយ -ផ្សារអប្សរាផ្សារលើ -ផ្សារវត្តលៀប -ផ្សារពោធិ៍វង្ស -ផ្សារថ្មីថ្មគោល -ផ្សារឃុំជ្រៃ និងផ្សារមោងឬស្សីចាស់។

យោងតាមសេចក្តីសម្រេចខាងលើបានបញ្ជាក់ថា ក្នុងការដាក់ឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននូវផ្នែកខាងក្នុងផ្សារ (តួផ្សារ)ដូចក្នុងប្រការ០១នេះ រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលស្រុកថ្មគោល រដ្ឋបាលស្រុកមោងឬស្សី និងគណៈកម្មការគ្រប់គ្រងផ្សារដូចមានក្នុងប្រការ០១ ត្រូវដឹកនាំការអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣ ការពារ និង ៣កុំ និងការអនុវត្តផាកពិន័យអន្តរការណ៍ចំពោះបុគ្គលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញដោយមិនគិតដល់របទល្មើស ព្រហ្មទណ្ឌដ៏ទៃទៀត។សាលី

អាជ្ញាធរក្រុងបាត់ដំបងចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារដើម្បីបើកដំណើរការឡើងវិញជាបណ្ដោះអាសន្ន
អាជ្ញាធរក្រុងបាត់ដំបងចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារដើម្បីបើកដំណើរការឡើងវិញជាបណ្ដោះអាសន្ន
អាជ្ញាធរក្រុងបាត់ដំបងចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារដើម្បីបើកដំណើរការឡើងវិញជាបណ្ដោះអាសន្ន

PLB Banner on article detail