បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទំងន់ទោស

ថ្ងៃពុធ 28 មេសា 2021, 18:39

 ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  និង មានការសម្របសម្រួលលើនីតិវិធីពី  ឯកឧត្តម  គឺ  ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញា  នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង  នៅ ថ្ងៃទី ២៧  ខែ មេសា  ឆ្នាំ ២០២១  វេលាម៉ោង  ១២និង១៥ នាទី  លោកវរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បាន ដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប  សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់  ចុះនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុង ភូមិ កាប់គោថ្មី  សង្កាត់ អូរចារ  ក្រុងបាត់ដំបង  ដោយបានធ្វើការបង្ក្រាបករណី អំពេីលួច មាន ស្ថានទម្ងន់ ទោស  (  គាស់ សោរ ទ្វារថយន្ត លួច យក ទ្រព្យ សម្បត្តិ  ) ០១ ករណី  និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ  ចឹក  បូរ៉ា  ភេទប្រុស  អាយុ  ២១  ឆ្នាំ  មានទីលំនៅ ភូមិ កាប់គោថ្មី  សង្កាត់ អូរចារ  ក្រុងបាត់ដំបង  ដែលជនសង្ស័យខាងលើកាល ពី ថ្ងៃទី ២៦  ខែ មេសា  ឆ្នាំ ២០២១  វេលាម៉ោង ០២និង៣២ នាទី  រំលង អាធ្រាត្រ  នៅ ចំណុច ភូមិ ព្រែកមហាទេព  សង្កាត់  ស្វាយប៉ោ  ក្រុងបាត់ដំបង  ខេត្ត  បាត់ដំបង  ជនសង្ស័យ បានធ្វេីសកម្មភាព គាស់ សោរ  ទ្វារថយន្ត  រួច លួច យក ទ្រព្យ សម្បត្តិ  របស់ ជនរងគ្រោះ ឈ្មោះ  ពេជ្រ  សុវណ្ណ ឆាយ ឌី  ភេទប្រុស  អាយុ ៣៨ ឆ្នាំ  មានទីលំនៅ ខាងលើ  ។

 សម្ភារៈ បាត់បង់ មាន   
-  អត្តសញ្ញាណ បណ្ណ សញ្ជាតិ ខ្មែរ  ០១  សន្លឹក  
-  បណ្ណ បេីកបរ  ០១  សន្លឹក  
-  បណ្ណ សម្គាល់ យានយន្ត   ០២  សន្លឹក
-  កាត  ATM ០៣  សន្លឹក  
-  រូប ចម្លាក់  ព្រះអង្គ  ចំនួន  ០៣  
-  កូន កាបូប  ចំនួន  ០២  

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។សាលី

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទំងន់ទោស

PLB Banner on article detail

អត្ថបទពេញនិយម