ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ទៀត ក្នុង​ខេត្តសៀមរាប បានជា​សះស្បើយ​

ថ្ងៃអង្គារ 27 មេសា 2021, 20:50

​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នេះ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាសថា ថ្ងៃនេះ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ ទៀត​នៅ​ខេត្តសៀមរាប ដែលជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​បានជា​សះស្បើយ គឺ​ឈ្មោះ ពុធ សំអាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។​

 

 សូមបញ្ជាក់ថា គិត​មកទល់​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នេះ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២០​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១១​នាក់ និង នៅសល់​ចំនួន​០៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ៕ ដោយ តាំង ហូ​

ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ទៀត ក្នុង​ខេត្តសៀមរាប បានជា​សះស្បើយ​
ថ្ងៃនេះ អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ទៀត ក្នុង​ខេត្តសៀមរាប បានជា​សះស្បើយ​

PLB Banner on article detail