ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"

ថ្ងៃអង្គារ 27 មេសា 2021, 20:27
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានដឹកនាំអនុប្រធាន ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១" ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្តសៀមរាប បានធ្វើបទបង្ហាញអំពីគោលដៅនៃកិច្ចប្រជុំពីភាក្សានេះរួមមាន៖
1. លក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវបានអនុញ្ញាតអោយចូលមកទស្សនាក្នុងខេត្តសៀមរាប
2. គោលការណ៍ពេលភ្ញៀវទេសចរអន្តរជាតិមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប
3. ចំពោះភ្ញៀវអន្តរជាតិដែលមកដល់ភ្លាម ហើយតម្រូវអោយធ្វើចត្តាឡីស័ក ឬការព្យាបាលជម្ងឺកូវីដ១៩
4. លក្ខខ័ណ្ឌចំពោះភ្ញៀវទេសចរដែលពុំមានវិជ្ជមានជម្ងឺកូវីដ១៩ បន្ទាប់ពី (Arrival Test) និងពុំមានសញ្ញាសង្ស័យ
5. ការដើរកំសាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ តាមរមណីយដ្ឋានដែលត្រូវបានបើកដំណើរការ ក្នុងខេត្តសៀមរាប
6. គោលការណ៍ធ្វើដំណើរត្រឡប់ចេញពីខេត្តសៀមរាប ឬពីកម្ពុជា
7. ការរៀបចំព្រលានយន្តហោះអន្តរជាតិ សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដើម្បីការពារអោយមានប្រសិទ្ធិភាពខ្ពស់នៃការចម្លងជម្ងឺកូវីដ១៩
8. ការរៀបចំនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬកន្លែងដែលភ្ញៀវអន្តរជាតិស្នាក់នៅ អោយសមស្របទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល
9. ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនានា។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល បានបញ្ជាក់ថានេះគឺជាយន្តការដ៏មានសារសំខាន់មួយ ដើម្បីស្តារសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ក៏ដូចជាជួយស្រោចស្រង់អាជីវកម្មក្នុងខេត្តសៀមរាប អោយទទួលបាននូវជីវភាពល្អប្រសើរ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តសៀមរាប អោយមានការរីកចម្រើនឡើងជាបន្តបន្ទាប់។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅ សាលប្រជុំធំ សាលាខេត្តសៀមរាប ដោយមានសមាសភាពសំខាន់ៗដូចជា រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប រដ្ឋបាលក្រុង សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ មន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារ សមាគមសហគ្រិនស្រ្តីកម្ពុជា និងអង្គភាពពាក់ព័ន្ធសំខាន់ៗផ្សេងទៀត៕

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី "ការត្រៀមទទួលភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ហើយចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១"

PLB Banner on article detail