តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​​ក្រុមការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គោរព​តាម​ស្តង់ដា​ឯកភាព របស់​គណៈកម្មការ​អន្តរក្រសួង​

ថ្ងៃអង្គារ 27 មេសា 2021, 17:6

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​ចំនួន ១៣​ខ្សែ ក្នុងចំណោម​ផ្លូវ​ទាំង​៣៨​ខ្សែ  ដែល​ស្ថាបនា​ដោយ​កងវិស្វកម្ម​លេខ​១៧៨ ស្ពាន ថ្នល់ ក្រសួងការពារជាតិ  និង​អមដំណើរ​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក សឿន រឿ​ត ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា និង ជា​នាយករង នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ រួមទាំង​អស់លោក​ជាម​ន្ត្រី​បច្ចេកទេស​ស្ពាន​ថ្នល់ អន្តរក្រសួង ។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព ចំពោះ​កិច្ចដំណើរការ​របស់​កា​រដ្ឋា​ន​ទាំងអស់ ក្នុង​ប្រតិបត្តិ​ការណ៍​របស់ខ្លួន ប្រកបដោយ​ភាពរលូន ទទួលខុសត្រូវ​ខ្ពស់ ដោយ​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ត្រឹមត្រូវ ដែល​អាច​នឹង​រំពឹងទុក​ថា នឹងមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក នៃ​កិច្ចដំណើរការ​ការដ្ឋាន ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​ទេសចរណ៍​សៀមរាប ដែល​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជាទី​ក្រុង​ទំនើប​-​ឆ្លាត​វ៉ៃ នា​ថ្ងៃ​អនាគត ដែលជា​ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ 

 

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ធ្វើការ​កោតសរសើ​រ​ផងដែរ ចំពោះ​កងកម្លាំង​វិស្វកម្ម​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ស្ថាបនា​ផ្លូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​សាងសង់ ព្រមទាំង​បានរៀបចំ​ដាក់​ប្រព័ន្ធ​លូទឹក​ភ្លៀង និង ទឹក​កខ្វក់​ប្រកបទៅដោយ​បច្ចេកទេស​ល្អ  ព្រមទាំង​បាន​ចាប់ដំណើរការ​ធ្វើការ​ចាក់​ផ្លូវ​បេតុង ទៅតាម​ការ​ក្តី​ស្រមៃ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​ទន្ទឹង​រងចាំ​ជា​យូរ​មកហើយ ហើយ​ឯកឧត្តម​សង្ឃឹមថា ក្រោយពេល​ការស្ថាបនា​ផ្លូវ​ទាំង​៣៨​ខ្សែ​រួចរាល់ ក្រុង​សៀមរាប​នឹង​លើកកម្ពស់​សោភ័ណភាព​បន្ថែមទៀត ស័​ក្កិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ អភិវឌ្ឍ​ជាទី​ក្រុង​ឆ្លាត​វ៉ៃ​នាពេល​អនាគត ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផង​។ 

 

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក សឿន រឿ​ត បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ​២០២០ មកដល់​ត្រឹម​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ កងវិស្វកម្ម​លេខ​១៧៨​ស្ថាបនា មាន​សម្រេច​ប្រវែង​សរុប ២៦.៥៣១​ម៉ែត្រ ដែលមាន​កម្លាំង​ពលកម្ម ចំនួន​៦១៣​នាក់ ប្រើប្រាស់​គ្រឿងចក្រ រថយន្ត និង ឧបករណ៍ ចំនួន ១២៦​គ្រឿង ហើយ​លទ្ធផល​សម្រេចបាន ៤៤,៤៩​ភាគរយ និង លទ្ធផល​ដំឡើង​លូ​ជ័រ បាន​៩២,០៤​ភាគរយ ៕ ដោយ តាំង ហូ​

តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​​ក្រុមការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គោរព​តាម​ស្តង់ដា​ឯកភាព របស់​គណៈកម្មការ​អន្តរក្រសួង​
តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​​ក្រុមការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គោរព​តាម​ស្តង់ដា​ឯកភាព របស់​គណៈកម្មការ​អន្តរក្រសួង​
តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​​ក្រុមការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គោរព​តាម​ស្តង់ដា​ឯកភាព របស់​គណៈកម្មការ​អន្តរក្រសួង​
តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​​ក្រុមការងារ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គោរព​តាម​ស្តង់ដា​ឯកភាព របស់​គណៈកម្មការ​អន្តរក្រសួង​

PLB Banner on article detail

អត្ថបទពេញនិយម