ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​

ថ្ងៃអង្គារ 27 មេសា 2021, 15:44

​ខេត្តបាត់ដំបង​÷ នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ក្រុម​ក្រឡាហោម​មនុស្សធម៌​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​​ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ជា​ស្ថាបនិក​ក្រុម​ក្រឡាហោម បាន​នាំយក​ម៉ាស់​ចំនួន ១០៥០​ដុំ និង អាល់កុល​ចំនួន ១០៦០​ដប ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ចែកជូន​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ ក្នុង​ផ្សារ​ចំនួន​០៣ នៅ​ស្រុក​គាស់ក្រឡ នៃ​ខេត្តបាត់ដំបង​។​

 

 នៅក្នុង​ពិធី​នេះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុច រ៉េត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​គាស់ក្រឡ លោក ញឹក សា​រ៉ែ​ន អភិបាល​នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ព្រមទាំង​លោកស្រី​អភិបាលរង​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌ មន្ត្រីរដ្ឋបាល​ស្រុក អាជ្ញាធរ​មូលដ្ឋាន​ក្រុមការងារ​យុវជន និង​ក្រុម​សស​យក​ផងដែរ​។​

 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ជា​ស្ថាបនិក​ក្រុម​ក្រឡាហោម បាន​មានប្រសាសន៍ថា ក្រុម​ក្រឡាហោម​មនុស្សធម៌ ដោយមាន​ការណែនាំ​ពីស​ម្តេច ក្រឡាហោម ស ខេង ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​ណែនាំ​ឲ្យ​ឯកឧត្តម បន្ត​យក​ម៉ាស់​ចំនួន ១០៥០​ដុំ និង​អាល់កុល​ចំនួន ១០៦០​ដប ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង នឹង​លោកជំទាវ ចុះ​ធ្វើការ​ចែកជូន​ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ ក្នុង​ផ្សារ​ចំនួន​០៣​បន្ថែមទៀត​នៅក្នុង​ស្រុក​គាស់ក្រឡ​ដើម្បី​យកទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

 

​ជាមួយគ្នានេះ ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ក៏បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​ក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី  ក្រសួងមហាផ្ទៃ  ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់  ហើយ​បាន​ផ្សព្វផ្សាយ​អំពី​វិធានការ ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីត​-១៩ របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ ៣​កុំ ៣​ការពារ ដែលជា​យ័ន្ត​ដ៏​សំខាន់​សម្រាប់​យើងទាំងអស់គ្នា​ផងដែរ​៕​

ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​ម៉ាស់១០៥០​ដុំ និងអាល់កុល​១០៦០​ដប ចែកជូន​អាជីវករ និងពលរដ្ឋស្រុក​គាស់ក្រឡ​

PLB Banner on article detail