ស្នងការរង​ខេត្ត និង​អធិការ​នគ​បាល​ក្រុង​សៀមរាប ដឹកនាំ​កម្លាំង​ចូលរួម​ពិធី​បុណ្យសព​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចុង​ឃ្នៀ​ស 

ថ្ងៃអង្គារ 27 មេសា 2021, 15:42

​នៅ​ព្រឹក​ថ្ងៃ​អង្គារ  ១​រោច  ខែ​ពិសាខ  ឆ្នាំឆ្លូវ  ព​.​ស​២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​២៧  ខែមេសា  ឆ្នាំ​២០២១​ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច សកល ស្នងការរង ទទួល​ផែន​ការងារ​ធនធានមនុស្ស​និង​សហការី​ផងដែរ  នឹង​លោក​វរសេនីយ៍ទោ ដា ចំ​រេ​ី​ន  អធិការ​នគ​បាល​ក្រុង​សៀមរាប​បាន​ដឹកនាំ​កម្លាំង​ចូលរួម​ក្នុង​ពិធី​បុណ្យសព ព្រមទាំង​ប្រគល់​ថវិការ​សមាគម​មិត្ត​នគរបាល ដល់​គ្រួសារ​សព លោក​អនុសេនីយ៍ឯក តឹក ចាន់ថន អត្ត​លេ​ខៈ​២៩៧៧៦ ជាម​ន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចុង​ឃ្នៀ​ស ដែល​បានទទួល​មរណៈភាព កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥:៤០ នាទី​រសៀល ដោយ​រោគាពាធ  ។

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច សកល ស្នងការរង ទ​ទទួល​ផែន​ការងារ​ធនធានមនុស្ស នឹង​លោក​វរសេនីយ៍ទោ ដា ចំ​រេ​ី​ន បានប្រគល់​ថវិកា​សមា​គម​មិត្ត​នគរបាល​ចំនួន ៦.០០០.០០០ រៀល   និង​ថវិកា​របស់លោក​ស្នងកា​រ​រង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​ចំនួន ២០០.០០០៛ សរុប​ចំនួន ៦.២០០.០០០៛ ប្រគល់ជូន​ក្រុមគ្រួសារ​សព ដើម្បី​ចាត់ចែង​ពិធីបុណ្យ​តាម​ប្រពៃណី  ។ សូម​វិញ្ញាណក្ខន្ធ​សព​លោក​អនុសេនីយ៍ឯក តឹក ចាន់ថន  បាន​ទៅកាន់​សុខ​គតិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ ៕ ដោយ តាំង ហូ​

ស្នងការរង​ខេត្ត និង​អធិការ​នគ​បាល​ក្រុង​សៀមរាប ដឹកនាំ​កម្លាំង​ចូលរួម​ពិធី​បុណ្យសព​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចុង​ឃ្នៀ​ស 
ស្នងការរង​ខេត្ត និង​អធិការ​នគ​បាល​ក្រុង​សៀមរាប ដឹកនាំ​កម្លាំង​ចូលរួម​ពិធី​បុណ្យសព​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចុង​ឃ្នៀ​ស 

PLB Banner on article detail

អត្ថបទពេញនិយម