អាជីវករ​ម្នា​ក់នៅ​ខេត្ត​ប៉ៃលិន កាក់កប​នឹង​មុខរបរ​កាប់​ជ្រូក និង​ចិញ្ចឹម​ជ្រូក​ជិត​៨០​ក្បាល​

ថ្ងៃច័ន្ទ 26 មេសា 2021, 21:3

ប៉ៃលិន​)៖ បន្ថែម​ពីលើ​មុខរបរ​កាប់​ជ្រូក​លក់​ប្រចាំថ្ងៃ បុរស​ជា អាជីវករ​ម្នាក់ បាន​បែក​គំ​និ ត ធ្វើ​ទ្រុង​ចិញ្ចឹមសត្វ​ជ្រូក នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ជិត​៨០​ក្បាល​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុង​ការកាប់​ជ្រូក​លក់ មិន​លំបាក​ដើររក​ទិញ​នៅតាម​ភូមិ ហើយ​ទោះបីជា​បញ្ហា​កូ​វីដ​-១៩ កំពុង​ផ្ទុះឡើង ក៏​មិន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់គាត់​ដែរ ។  

​បើតាម​ការរៀបរាប់រ​បស់​បុរស​ម្នាក់ ឈ្មោះ ម៉ាក សុ​ឃា អាយុ​៥០​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​តា​ពុក ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ៖ គាត់​ជា​អាជីវករ កាប់​ជ្រូក​លក់​ខ្លួនឯង នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មកហើយ លុះ​កា លពី​៧​ទៅ​៨​ឆ្នាំមុន គាត់​ក៏បាន​បន្ថែម​មុខរបរ​មួយទៀត ដោយ​ទិញ​កូនជ្រូក អ្នកភូមិ​យកមក​ចិញ្ចឹម ដើម្បី​កាប់​លក់ ដោយ​មិន​លំបាក​ដើររក​ទិញ​ជ្រូក​អ្នកភូមិ​យកមក​កាប់​នោះឡើយ ។ គាត់​បន្តទៀតថា ការចិញ្ចឹម​ជ្រូក​នេះ មាន​ចំនួន​ជិត​៨០​ក្បាល ដោយសារ​ជ្រូក​រស់​ឡើងថ្លៃ ចាប់ពី​១​គីឡូក្រាម​ឈ្មួញ​ទិញ​១៤០០០​រៀល​ទៅ​១៤៥០០​រៀល គាត់​ក៏​ចាប់​លក់​អស់​ជាច្រើន នៅសល់តែ​ជ្រូក​ជិត​៤០​ក្បាល​ប៉ុណ្ណោះ  ខណ​:​ដែល​សាច់ជ្រូក​នៅ​ផ្សារតម្លៃ​ចាប់ពី​២៤០០០​រៀល​ទៅ​៣០០០០​រៀល ក្នុង​១​គីឡូ ក្រាម ។​

​គាត់​បញ្ជាក់ថា ការចិញ្ចឹម​ជ្រូក​បច្ចុប្បន្ននេះ ជួបនឹង​បញ្ហា ជំងឺ​ជាច្រើន ដូចជា​ជំងឺ​អុតក្តាម ជំងឺសា​ទឹកជា​ដើម តែ​គា​ត់រក​ថ្នាំ​សម្រាប់​ព្យាបាល និង​ទប់ស្កាត់​ដោយ​ខ្លួនឯង ដើម្បី​កុំឱ្យ​មានការ​ងាប់​ច្រើន គឺអាច​ជួយ​បាន​ប្រហែល​៥០​ភាគរយ​ដែរ ។  ចំណែក ខាង​មន្ទីរ​កសិកម្ម​ខេត្ត ក៏បាន​ធ្វើការ​បង្រៀន និង​ផ្តល់​ទឹក​ថ្នាំ​កំចាត់​មេរោគ សម្រាប់​យកមក​សំអាត​ទ្រុង ដើម្បី​ការពារ​ជំងឺ​មួយចំនួន​ដែរ ។​

​ម្យ៉ាងវិញទៀត ក្នុងការ​ចិញ្ចឹមសត្វ​ជ្រូក កាប់យ​កសាច់​លក់​រប​ស់គា​ត់ គឺ​រក្សាទុក​មេ​ជ្រូក ឱ្យ​បង្កើតកូន​ជិត​១០​ក្បាល មាន​បា​ជ្រូក​១​ក្បាល ដើម្បី​បង្កាត់​ពូជ ដោយ​បន្ទាប់ពី​មេ​ជ្រូក​បង្កើត​កូនតូចៗ បាន​រយ​:​ពេល​ត្រឹមតែ​៣ ទៅ​៤​ខែ គាត់​អាច​ចាប់​យកទៅ​កាប់សាច់​លក់ ឬ​លក់​ទាំង​រស់​តែម្តង ។ ទោះបីជា​ជ្រូក​របស់គាត់​ច្រើន​បែបនេះ ក៏​មិនអាច​ផ្គត់ផ្គង់ តម្រូវការ​ទីផ្សារ​គ្រប់គ្រាន់​នោះដែរ ដោយ គាត់​មាន​គម្រោង​នឹង​ពង្រីក​ទ្រុង ហើយ​ទិញ​កូនជ្រូក​នៅតាម​កសិដ្ឋាន​ប្រហែល​១០០​ក្បាល​ទៀត យកមក​ចិញ្ចឹម តែដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ គាត់​មិនទាន់​អាច​ចេញទៅ​ទិញ​កូនជ្រូក​នៅ​ព្រំប្រទល់​ខេត្តបាត់ដំបង ប៉ៃលិន​បានឡើយ ។ 

​គាត់​ក៏មាន​សំណូមពរ ទៅខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យ​ចុះ​មកជួយ​បង្រៀន​និង​ពន្យល់​ថែមទៀត ពី​របៀប​ការពារ និង ព្យាបាល​ជំងឺ​សត្វ​ជ្រូក ដើម្បី​កុំឱ្យ​កើត​ជំងឺ ងាប់​ច្រើន ដែលនាំឱ្យ​មានការ​ខាត​ទុន​ផងដែរ ព្រោះ​គាត់​ចិញ្ចឹម​ជ្រូក​តាម​លក្ខណ​:​ចេះដឹង​តៗ​គ្នា​ពីមុនមក ៕

PLB Banner on article detail