អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​

ថ្ងៃច័ន្ទ 26 មេសា 2021, 20:55

ក្នុងកំលុងពេល​ដែល​ជំងឺ​កូ​វីដ​១៩​កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្នុង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការបង្ការ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​នេះ​។​

ជា​កិច្ច​កាល អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​ចេញ​នូវ​វិធានការណ៍​សម្រាប់​មន្ត្រី ភ្នាក់ងារ​បំពេញ​កិច្ចការ​តាម​ប្រាង្គ​ប្រាសាទ​ទាំងអស់​ត្រូវ​អនុវត្តន៍​ជាប្រចាំ​នូវ​វិធានការ ៣​កុំ ៣​ការពារ​ឱ្យបាន​ជាប់​ជាប្រចាំ​។​

ចំពោះ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​មុនពេល​ចូល​ទស្សនា​ប្រាសាទ​គឺ តម្រូវឱ្យ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល និង​ស្គេ​ន​កម្មវិធី​QR Code​ចុះឈ្មោះ​ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​។ ជាពិសេស​មិនឱ្យ​មាន​ភាព​ប្រមូលផ្តុំ ឬ​ការ​ឈរ​កៀកៗ​គ្នា​ឡើយ​។ 

អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ ពិតជា​មានការ​យោគយល់​និង​ចូលរួម​អនុវត្តន៍​ឱ្យបាន​ល្អប្រសើរ​ទាំងអស់​គ្នា​៕ ដោយ តាំង ហូ​

អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​
អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​
អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​
អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​
អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ ក្នុងពេល​ចូល​ទស្សនា​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​

PLB Banner on article detail