AIREEN Juist Motul-Tech

អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម

ថ្ងៃច័ន្ទ 26 មេសា 2021, 11:22

ខេត្តបាត់ដំបង៖ ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់របស់ពលរដ្ឋ អាជ្ញាធរស្រុកមោងឫស្សី នៃខេត្តបាត់ដំបង បានចាប់ផ្ដើមបើកការស្ដារស្ទឹងមោង បន្ទាប់ពីមានសភាពគោករាក់ខ្លាំងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម ឬសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅបែកខាងក្រោមស្ទឹង និងមួយចំណែកទៀតការស្ដារនេះនឹងជួយផងដែរដល់ការកាត់បន្ថយទឹកជំនន់ខ្លាំង នៅបែកខាងលើ ។

លោក ខាន់ ស៊ាន ប្រធានក្រុមប្រឹក្សាឃុំជ្រៃ បានលើកឡើងថា ការស្ដារស្ទឹងមោងនេះ ជាគម្រោងមូលនិធិរបស់ឃុំ ទទួលបានថវិកាវិភាគរបស់រាជរដ្ឋាភិបាលឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ជាង ៣០០លានរៀល ដោយមានប្រវែងជាង៥០០០ម៉ែត្រ, មាត់លើ០៩ម៉ែត្រ, បាតក្រោម០៥ម៉ែត្រ និងជម្រៅ០៣ម៉ែត្រ ។

លោកបានបន្តថា ស្ថានភាពស្ទឹងនេះដែលមិនទាន់ស្ដារនោះ មានដីដុះខ្លាំងពិបាកនាំទឹកមកជួយស្រោចស្របដំណាំកសិកម្មនៅបែកខាងក្រោម និងស្ដុកទឹកមិនបានច្រើន ទឹកហូរចោលទៅបឹងទន្លេសាបអស់ ព្រោះកន្លែងមួយចំនួនដុះដីឡើងទួល ហើយខានស្ដារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

សម្រាប់ពលរដ្ឋរស់នៅភូមិអង្គ្រង បានសម្ដែងនូវការសប្បាយរីករាយចំពោះអាជ្ញាធរដែលបានជួយស្ដារស្ទឹងនេះ ដើម្បីងាយស្រួលដល់ពួកគាត់នាំទឹកពីខាងទំនប់បាសាក់ មកស្រោចស្រពដំណាំកសិកម្មរបស់ពួកគាត់ ខណៈកន្លងមកការនាំទឹកពីបែកខាងលើ គឺពិបាកខ្លាំងទាំងចម្ងាយឆ្ងាយនិងត្រូវការបរិមាណទឹកច្រើន ទើបមកដល់ភូមិដ្ឋានរបស់ពួកគាត់ ។

ជាមួយគ្នានេះ ពលរដ្ឋក៏បានស្នើដល់អាជ្ញាធរខេត្តជួយស្ដារនូវប្រឡាយចាស់ៗ ដែលមានសភាពគោករាក ដើម្បីពួកគាត់ងាយស្រួលនាំទឹកពីស្ទឹង ទៅស្រោចស្រពស្រូវនៅកន្លែងឆ្ងាយពីស្ទឹង និងប្រឡាយដែលបំបែកពីស្ទឹងក៏មានសភាពខ្ពស់ជាងស្ទឹង ។

គួរបញ្ជាក់ថា គម្រោងស្ដារស្ទឹងមោង ជាមូលនិធិរបស់ឃុំនេះគឺអនុវត្តបន្ទាប់ពីការកសាងនូវប្រព័ន្ធធារាសាស្ត្ររួចរាល់របស់អង្គការចៃកានៅតាមដងស្ទឹងមោងនេះ ដោយគម្រោងទាំងពីរនេះ នឹងអាចជួយកាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋនៅជុំវិញបឹងទន្លេសាប តាមរយៈពួកគាត់អាចបង្កបង្កើនដំណាំស្រូវ និងមានទឹកសម្រាប់ស្រោចស្រពច្រើនជាងមុន ៕សាលី

អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម
អាជ្ញាធរស្រុកមោងឬស្សី បើកការស្តារស្ទឹងដើម្បីងាយស្រួលដល់ការនាំទឹកទៅស្រោចស្រពដំណាំកសិកម្ម

PLB Banner on article detail