ករណី​លិច​នាវាមុជទឹក​នៅ​ឥណ្ឌូនេស៊ី ស្លាប់​នាវិក​៥៣​នាក់​

ថ្ងៃច័ន្ទ 26 មេសា 2021, 10:6

​ឥណ្ឌូណេស៊ី​៖ មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​បញ្ជាក់ថា សមាជិក​នាវិក​ទាំង​៥៣ នាក់ ដែល​ស្ថិតនៅលើ​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី​ដែល​បាត់​ខ្លួន​នោះ ត្រូវបាន​គេ​អះអាងថា បាន​ស្លាប់ និង​បំណែក​នាវា​ត្រូវបាន​រកឃើញ ។​

 

​មេបញ្ជាការ​ទ័ពអាកាស​ឥណ្ឌូណេស៊ី​លោក ម៉ា​ហ្ស៊​ល ហា​ឌី ចា​ចេ​ន​តូ (Marshal Hadi Tjahjanto) បាន​និយាយថា ក្រុម​រុករក​បានទទួល​នូវ​រូបភាព​ដែល​អាច​បញ្ជាក់បាន​ថា ជា​បំណែក​នៃ​នាវាមុជទឹក KRI Nanggala 402 ដូចជា​ផ្នែក​ខាងចុង​បញ្ឈរ​ខាងក្រោយ​, យុថ្កា និង​ផ្នែក​ខាងក្រៅ ហើយ​ថា ផ្អែកលើ​ភ័ស្តុតាង​ពិតប្រាកដ យើង​បញ្ជាក់ថា នាវា​នេះ​បាន​លិច ហើយ​សមាជិក​នាវិក​ទាំ​ង​អស់​ស្លាប់ ។​

 

​សូមបញ្ជាក់ថា នាវាមុជទឹក​របស់​ឥណ្ឌូណេស៊ី​បាន​បាត់​ខ្លួន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ខណៈដែល​ពេល​ចូលរួម​ក្នុង​សមយុទ្ធ​មួយ​នៅ​ប៉ែក​ខាងជើង​កោះ​បាលី ។ ហើយ​យ៉ាងហោចណាស់​មាន​នាវា​ឥណ្ឌូណេស៊ី​ចំនួន​២៥​គ្រឿង ចូលរួម​ក្នុងការ​ស្វែងរក​នាវាមុជទឹក KRI Nanggala ៤០២ នេះ ។ នាវា​មកពី​ប្រទេស​ផ្សេងទៀត រួមមាន​ទាំង​នាវា​សង្គ្រោះ MV Swift របស់​សិង្ហ​បុរី​ក៏ត្រូវ​បានដាក់​ពង្រាយ​ផងដែរ ៕ ប្រភព​៖ CNA​

ករណី​លិច​នាវាមុជទឹក​នៅ​ឥណ្ឌូនេស៊ី ស្លាប់​នាវិក​៥៣​នាក់​
ករណី​លិច​នាវាមុជទឹក​នៅ​ឥណ្ឌូនេស៊ី ស្លាប់​នាវិក​៥៣​នាក់​
ករណី​លិច​នាវាមុជទឹក​នៅ​ឥណ្ឌូនេស៊ី ស្លាប់​នាវិក​៥៣​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម