រដ្ឋបាលខេត្តសៀមរាប​​ បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់ និងតំបន់បិទខ្ទប់

ថ្ងៃច័ន្ទ 26 មេសា 2021, 7:57

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន ប៉ុន្តែសម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន ។

តាមរយៈនៃការផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបានបញ្ជាក់ថា ខេត្តសៀមរាបយើង បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែយើងនៅតែបន្តដាក់ច្រកត្រួតពិនិត្យសុខភាពបឋម នៅស្រុកជីក្រែង ខេត្តសៀមរាប -ស្រុកស្ទោង ខេត្តកំពង់ធំ និងព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប - ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ទៀ សីហា  បានបញ្ជាក់ទៀតថា ដោយឡែកសង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប រួមមាន ៖ សង្កាត់ស្វាយដង្គំ , សង្កាត់សៀមរាប និង សង្កាត់សាលាកំរើក នៅតែបន្តបិទខ្ទប់ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បម្រាមគោចរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ នៅបន្តដដែល ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការការពារ គោរព និងអនុវត្តន៍តាមវិធានសុវត្ថិភាព និងការណែនាំ របស់រាជរដ្ឋាភិបាល រួមមាន ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១០នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១០នាក់ ៕ ដោយ តាំង ហូ

PLB Banner on article detail

អត្ថបទពេញនិយម