បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ២​សប្ដាហ៍​ទៀត នៅ​រាជធានី​ភ្នំពេញ​ ​

ថ្ងៃអាទិត្យ 25 មេសា 2021, 20:31

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ ស្ដីពី ការបន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

យោងតាម​សេចក្ដីណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ឲ្យ​ដឹងថា គ្រប់​ទីផ្សារ ដេប៉ូ​ចែកចាយ​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ រយៈពេល​២ (​ពីរ​) សប្ដាហ៍​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១៕ 

បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ២​សប្ដាហ៍​ទៀត នៅ​រាជធានី​ភ្នំពេញ​

​
បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ២​សប្ដាហ៍​ទៀត នៅ​រាជធានី​ភ្នំពេញ​

​

PLB Banner on article detail

អត្ថបទពេញនិយម