កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩

ថ្ងៃអាទិត្យ 25 មេសា 2021, 17:35

​នាយករដ្ឋមន្ត្រី​Modi​បាន​ទទួលស្គាល់ថា​”​ព្យុះ​Covid19”​បានធ្វើឱ្យ​រញ្ជួយ​ដល់​ប្រទេស​នេះ​ខណៈដែល​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ថ្មី​លើ​ពិភពលោក​សម្រាប់​ថ្ងៃទី​៤​ជាប់ៗ​គ្នា​។​

 

​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា បានប្រកាស​អាសន្ន​លែង​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ក្រោយ​កង្វះ​អុកស៊ីសែន និង​គ្រែ​មន្ទីរពេទ្យ​។ ការ​កក្រើក​ជាថ្មី​ករណី​ឆ្លង​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រៀបចំ​ពិធីបុណ្យ​សាសនា ឡើងវិញ​។​

 

​នៅក្នុង​សុន្ទរកថា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​NarendraModi បាន​និយាយថា យើង​មាន​ទំនុកចិត្ត និង​រំភើប​បន្ទាប់ពី​បានការ​ពារ​រលក​រាតត្បាត​ជា​លើកដំបូង​ដោយ​ជោគជ័យ​។ ប៉ុន្តែ​ព្យុះ​នេះ​បាន​ធ្វើឱ្យរញ្ជួយ​ប្រទេស​” និង​រក្សា​ការប្រុងប្រយ័ត្ន​។​

 

​សូមជម្រាបថា ចំនួន​នៃ​ការឆ្លង​Covid-19 នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ចំនួន​៣៤៩,៦៩១​ក្នុង​រយៈពេល​២៤​ម៉ោង ដែលនាំឱ្យ​ចំនួន​ករណី​សរុប​កើនឡើង​ដល់​១៦,៩៦​លាន​នាក់​។ នេះ​ជា​ថ្ងៃទី​៤​ជាប់​គ្នា​ដែល​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​nCoV​ក្នុង​កំណត់ត្រា​ពិភពលោក​២៤​ម៉ោង​។​

 

​អភិបាល​ញូ​វ​ដេលី លោក ArvindKejriwal បាន​ពង្រីក​ការបិទផ្លូវ​នៅក្នុង​រដ្ឋធានី​រយៈពេល​មួយ​សប្តាហ៍​ទៀត ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែមេសា ដើម្បី​ព្យាយាម​ការពារ​ការរីក​រាល​ដាល​មេរោគ​នេះ នៅពេលដែល​ទីក្រុង​ញូវដែលី កត់ត្រា​រាល់​៤​នាទី​ម្តង ដែល​មនុស្សម្នា​ក់បាន​ស្លាប់​ដោយ​Covid-19៕​

កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩
កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩
កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩
កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩
កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩
កាន់តែ​ធ្ងន់​! ឥណ្ឌា ប្រកាស​ខ្វះ​អុកស៊ីសែន ទ្រទ្រង់​អ្នកជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម