ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 

ថ្ងៃអាទិត្យ 25 មេសា 2021, 7:45

​សៀមរាប ÷ ក្រុមអ្នកកាសែត ក្នុង ខេត្តសៀមរាប ប្រមាណ ៣០ ទៅ ៤០ នាក់ នៅ រសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នេះ បាន ទទូច សុំ ទៅ ស្ថាប័ន តុលាការ មេត្តា ដោះលែង ចាងហ្វាង កាសែត ម្នាក់ អោយនៅ ក្រៅ ឃុំ ។ ការទទូច សុំអោយ នៅក្រៅ ឃុំ ពី សំណាក់ ក្រុមអ្នកកាសែត ក្នុង ខេត្តសៀមរាប នេះ គឺ ក្រោយពេល សមត្ថកិច្ច ចាប់ខ្លួន លោក ចាងហ្វាង ករណី ផ្សាយ ព័ត៌មាន ថា ឧកញ៉ា លី យ៉ុង ផាត់ ស្លាប់ ។ 

 

​ចាងហ្វាង កាសែត ដែល ត្រូវបាន ចាប់ខ្លួន មានឈ្មោះ លឹម ហួរ ភេទ ប្រុស ជា ចាងហ្វាង ការផ្សាយ កាសែត ខ្មែរ ៧ មករា ។ រូបគាត់ ត្រូវបាន នគរបាល កា រិ យា ល័យ ប្រឆាំង បទល្មើស បច្ចេកវិទ្យា ខេត្តសៀមរាប ចាប់ ឃាត់ខ្លួន នា ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ នេះ ហើយ បាន បញ្ជូន ខ្លួន ទៅ តុលាការ នៅ ថ្ងៃ ដដែល ។

 

នៅ រសៀល ថ្ងៃ ដដែល លោក យិន ស្រាង អ្នកនាំពាក្យ សាលាដំបូង ខេត្តសៀមរាប បាន មានប្រសាសន៍ តាម ទូរស័ព្ទ ថាៈ លោក លឹម ហួរ បាន ត្រូវ លោក ចៅក្រម សម្រេច ឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន ហើយ ដោយ ចោទប្រកាន់ ពីបទ ក្លែង ព័ត៌មាន ។

 

​ក្នុងករណីនេះ លោក លីវ សុខុន ប្រធាន មន្ទីរ ព័ត៌មាន ខេត្តសៀមរាប បាន ថ្លែង តាម ទូរស័ព្ទ ថា ករណីនេះ លោក បាន កំពុង ប្រមូល ព័ត៌មាន ដើម្បី ជំរាបជូន រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ។ លោក បាន បន្តថា អ្នកសារព័ត៌មាន ត្រូវធ្វើ អ្វី ឬ ផ្សាយ ព័ត៌មាន ទៅតាម ច្បាប់ ឬ អាជ្ញាប័ណ្ណ ដែល ក្រសួង ផ្តល់អោយ ។ តែបើ បុគ្គល ធ្វើ អ្វី ដោយ ឯកជន ខ្លួនឯង ដូចជា ផ្សាយ ក្នុង ហ្វេ ស ប៊ុ ក ឯកជន នោះ វា មិន ស្ថិតក្រោម ការគ្រប់គ្រង របស់ ក្រសួង ឡើយ ។ តែ រឿងនេះ ខាង មន្ទីរ នឹង បន្ត តាមដាន តទៅទៀត ។ 

 

​ជាមួយនឹង ការសម្រេច ឃុំខ្លួន លោក លឹម ហួរ ចាងហ្វាង កាសែត ខ្មែរ ៧ មករា របស់ ស្ថាប័ន តុលាការ នេះ ក្រុមអ្នកកាសែត ក្នុង ខេត្តសៀមរាប បាននាំគ្នា ទទូច សុំ ស្ថាប័ន តុលាការ មេត្តា ដោះលែង លោក លឹម ហួរ អោយនៅ ក្រៅ ឃុំ ដ្បិត រូបគាត់ បានដឹង កំហុស និង បានធ្វើការ ឡាយ សុំទោស ជា សាធារណៈ វិញ រួចហើយ ។​

 

 ក្រុមអ្នកកាសែត ក្នុង ខេត្តសៀមរាប សង្ឃឹមថា តុលាការ នឹង ពិចារណា ហើយ ដោះលែង លោក លឹម ហួរ អោយបាន នៅក្រៅ ឃុំ ៕​ដោយ តាំង ហូ​

ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 
ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 
ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 
ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 
ក្រុមអ្នកកាសែត​ទទូច​សុំ​ស្ថាប័ន​តុលាការ​ដោះលែង ចាងហ្វាង​កាសែត​ម្នាក់​អោយនៅ​ក្រៅ ឃុំ 

PLB Banner on article detail

អត្ថបទពេញនិយម