យក​សំណាក​លើក​ទី​១ លើ​មនុស្ស​៥៣​នាក់ ប៉ះពាល់​អ្នក​ឆ្លង​កូ​វីដ​១៩​ម្នាក់ នៅ​ស្រុក​រុក្ខ​គិរី លទ្ធផល​អវិជ្ជមាន​

ថ្ងៃសុក្រ 23 មេសា 2021, 9:15

​ខេត្តបាត់ដំបង​៖ មនុស្ស​ចំនួន ៥៣​នាក់ បាន​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​បុរស​ម្នាក់​រស់នៅ​ក្នុងភូមិ​ខ្នាច​អំពារ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ត្រូវបាន​មន្ត្រី​សុខាភិបាល យក​សំណាក​លើក​ទី​១ តាមរយៈ​ឧបករណ៍​ពិសោធន៍​រហ័ស នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែ​ពួកគេ​ត្រូវ​រងចាំ​សំណាក​ជា​បន្តបន្ទាប់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រៀងខ្លួន​ខណៈ​អ្នកភូមិ​ផ្សេងៗ​ទៀត​ក៏​មិន​ឲ្យ​ចេញពីផ្ទះ ។​

​បើតាម​ការលើកឡើង​ពី​អាជ្ញាធរ នៅ​ស្រុក​រុក្ខ​គិរី បាន​ឲ្យ​ដឹងថា អ្នក​ត្រូវយក​សំណាក​ទាំងអស់នេះ គឺជា​អ្នក​ប៉ះពាល់​ជាមួយ​បុរស​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ ដែលជា​អ្នក​ប្រកប​របរ​ដឹក​ម្នា​ស់លក់​ទៅ​ផ្សារ​នាគ​មាស ក្នុង​រាជធានី​ភ្នំពេញ ដោយ​អ្នកខ្លះ​ជា​សាច់ញាតិ និង​ខ្លះទៀត​ជា​មិ​ត្តិ​ភក្តិ ឬ​អ្នកភូមិ​ជាមួយ ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការបិទ​មិន​ឲ្យ​មានការ​ចេញចូល​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា បន្ទាប់ពី​បិទ​ក៏មាន​ការ​យាម​ប្រចាំការ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​កងកម្លាំង​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​មានការ​ឆ្លងកាត់​ចេញចូល​សូម្បីតែ​ពលរដ្ឋ​ក្នុងភូមិ ក៏​មិនអាច​ចេញពីផ្ទះ​របស់​ពួកគេ​បាន​នោះដែរ បើ​មិន​មានការ​អ្វី​ចាំបាច់​នោះ ។​

​ឯកឧត្តម​បាន​បន្តថា ទន្ទឹង​នឹង​ការបិទ​ខ្ទប់​នេះ រដ្ឋបាលខេត្ត​បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យមើល​ផ្ទះ​ពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ត្រូវ​ផ្ដល់នូវ​ស្បៀងអាហារ​ជូន​ពួកគាត់ ហើយក៏​មានការ​អនុញ្ញាតិ​ឲ្យ​មាន​អ្នកលក់​ម្ហូបអាហារ​ចល័ត​ម្នាក់ សម្រាប់​ឲ្យ​អ្នកភូមិ​ទិញ​ក្នុងអំឡុង​បិទ​ខ្ទប់​នេះ និង​មាន​គ្រូពេទ្យ​ប្រចាំការ​ផងដែរ ។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញាធរ​ត្រូវ​ជួយ​មើល​នូវ​សត្វពាហនៈ​របស់​ពលរ​ដ្ឋ​មានការ​ឲ្យ​ទឹក​ឲ្យ​ចំណី​ស៊ី​ជាដើម រួមទាំង​ត្រូវការពារ​សន្តិសុខ​ផ្ទះ​របស់​ពលរដ្ឋ ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ ខណៈ​ក្រុមគ្រួសារ​គាត់ ត្រូវបាន​នាំយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់ ខ្លាច​មាន​ករណី​អ្នកមាន​ចេតនា​មិនល្អ​ប៉ះពាល់​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ។​

​គួរបញ្ជាក់​ផង​ថា បន្ទាប់​មាន​ករណី​បុរស​ម្នាក់​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ចេញ​លទ្ធផល​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​កាន់តែខ្លាំង​ក្នុង​សហគមន៍ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីជូនដំណឹង​បិទ​ភូមិ​ខ្នាច​អំពារ​ជាទី​កន្លែង​បុរស​នោះ​រស់នៅ រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ខែមេសា រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ ៕​

PLB Banner on article detail

អត្ថបទពេញនិយម