រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩

ថ្ងៃសុក្រ 23 មេសា 2021, 9:5

​ខេត្តបាត់ដំបង​៖ រដ្ឋបាល​នៃ​ខេត្តបាត់ដំបង បានចេញ​សម្រេច​ទាំងយប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ដោយ​បិទ​បណ្ដោះអាសន្ន​នូវ​ភូមិ​ខ្នាច​អំពារ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ ជា​អ្នករកស៊ី​ដឹក​ម្នាស់​លក់​ទៅ​ផ្សារ​នាគ​មាស ក្នុង​រាជធានី​ភ្នំពេញ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​បុរស​រូបនេះ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ និង​សាច់ញាតិ​០៧​នាក់​ត្រូវយក​សំណាក​និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​បន្ថែមទៀត ។​

 

​លោក ស្រី ប៊ិន ប៉ូ​ឡែ​ន អភិបាលស្រុក​រុក្ខ​គី​រី​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ យ៉ាន គឹម​យ៉ា អាយុ​២៧​ឆ្នាំ រកស៊ី​ដឹក​ម្នាស់​ពី​ស្រុក​រុក្ខ​គី​រី​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រី​សុខាភិបាល​ពិនិត្យ​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១  ហើយ​លោកស្រី​អភិបាលស្រុក បាន​បញ្ជាក់ថា ដោយមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ គឺ​សមាជិកគ្រួសារ​របស់គាត់​សរុប​ចំនួន​០៧​នាក់ ត្រូវបាន​ពិនិត្យ​យក​សំណាក  ចំណែក​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់ខ្លួន និង​មានការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ផងដែរ ។​

 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ ថា បុរស​មាន​វិជ្ជមាន​កូ​វីដ​១៩​នេះ កាលពី​ថ្ងៃទី​១១ ខែមេសា បាន​ដឹក​ម្នាស់​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស និង​នៅ​ថ្ងៃទី​១២ បាន​ត្រឡប់មកផ្ទះ​នៅ​បាត់ដំបង​វិញ​ជាមួយ​មនុស្ស​ចំនួន​០២​នាក់​ទៀត ។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា បន្ទាប់ពី​មកដល់​ផ្ទះ​វិញ បាន​សម្រាក​នៅ​ជាមួយ​ប្រពន្ធ (​ជា​គ្រូបង្រៀន ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​២​លើក​) និង​កូន​ចំនួន​០២​នាក់​ទៀត​ប៉ះពាល់​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​ចំនួន​១៥​នាក់  និង​ប៉ះពាល់​ប្រយោល​មនុស្ស​ចំនួន​២០​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​មោងឫស្សី ដែល​អ្នក​ទាំងនោះ​សំណាក​លើក​ទី​០១​គឺ​អវិជ្ជមាន ។​

 

​ប្រភព​បន្ថែមថា បន្ទាប់ពី​ទទួលលទ្ធផល​វិជ្ជមាន បុរស​ខាងលើ​ត្រូវបាន​អាជ្ញាធរ​នាំមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង  ហើយ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុង​ប្រកាស​រក​អ្នក​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​គាត់ ឬ​អ្នក​ធ្លាប់បាន​ចេញចូល​រកស៊ី​ម្នាស់​ជាមួយគ្នា​នៅ​ផ្សារ​នាគ​មាស សូម​ទំនាក់ទំនង​បន្ទាន់​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៤១៦ ២៤៧ និង​មួយ​ខ្សែ​ទៀត ០១៧ ៦៤៦៩៦៦ ដើម្បី​ប្រឹក្សា​សុខភាព​និង​យក​សំណាក ៕​

រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩
រដ្ឋបាលខេត្ត​បាត់ដំបង​សម្រេច​បិទ​ភូមិ​មួយ នៅ​ស្រុក​រុក្ខ​គិរី បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម