ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុក ថ្នាំញៀន

ថ្ងៃព្រហស្បតិ៍ 22 មេសា 2021, 12:48

ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

 លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបខាងលើនេះដែរ ជំហានដំបូងបានធ្វើឡើងនៅវេលាម៉ោង ១៤និង៣៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។

 ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ  ទូច សាវីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១១ថង់ ទំងន់ ១៨ ,៥៩ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-កាំភ្លើងខ្យល់ចំនួន០២ដើម
-ដាវសាំម៉ូរ៉ៃចំនួន០១ដើម
-កាបូបលុយ០១ និងសម្ភារៈប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួន ។

ក្រោយធ្វើការឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទូច សាវីន និងដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅវេលាម៉ោង ១៤និង៥០នាទីថ្ងៃដដែលសមត្ថកិច្ចបានបន្តចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត -ឈ្មោះ ឃិន រ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង  សង្កាត់វត្តគរ ក្រុងបាត់ដំបង  រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០១ថង់ ទម្ងន់ ១,៥៩ក្រាមទាំងសំបក  និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
 
ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងថ្នាំញៀនសរុប ១២ថង់ ទម្ងន់ ២០,១៨ក្រាម ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុក ថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុក ថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុក ថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម