ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍ 22 មេសា 2021, 9:26

​ខេត្តបាត់ដំបងៈ សាច់មាន់​ខូចគុណភាព​សរុប​ចំនួន ៥០០​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប និង​ដកហូត​បាន ខណៈដែល​ឈ្មួញ​លួច​ដឹក​តាម​រថយន្ត​នាំចូល​ពី​ព្រំដែន​ប្រទេស​ថៃ​មកកាន់​ទីផ្សារ​ក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង​។​

 

​លោក​វរ​សេ នី​យ៍​ឯក  យី  យក់​សាន  នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្តបាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹងថា​÷​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ  សាត  គឹម​សាន  ស្ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ដោយមាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ កម្លាំង​របស់លោក​ស ហ ក​ការណ៍​ជាមួយ​សមត្ថកិច្ច​ស្រុក​ថ្ម គោល  បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ប្រទះឃើញ​សាច់មាន់​ខូចគុណភាព​ជាច្រើន​គីឡូក្រាម ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់​រថយន្ត​នេះ​តែម្តង​នៅត្រង់ចំណុច​ឃុំ​ជ្រោយ ស្តៅ  ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

 

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ពិនិត្យឃើញ​មាន​សាច់មាន់​ខូចគុណភាព​នៅ​ក្មុង​រថយន្ត ភ្លាមនោះ​ស្រាប់តែ​អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​នូវ​រថយន្ត​ម៉ាក​កា​ម៉ា​រី ពណ៌​ស ១​គ្រឿង​ពាក់​ស្លាក​លេខ  បាត់ដំបង ២A-១៥៤២ ជាមួយនឹង​វត្ថុតាង​សាច់មាន់​ខូចគុណភាព​តែប៉ុណ្ណោះ​។​

 

​ជាមួយនឹង​ការឃាត់​ត្រួតពិនិត្យ​ជាក់ស្តែង​នេះដែរ ឃើញថា​វត្ថុតាង​សាច់មាន់​ក្លាសេ​ខូចគុណភាព​ទាំងអស់នេះ​សរុប​មាន​ចំនួន ៥០០​គីឡូក្រាម ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​ដោយបាន​ការអនុញ្ញាតិ​ពី​ឯកឧត្តម គឺ  ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នគរបាល​ជំនាញ​ក៏បាន​ធ្វើការ​ដុតបំផ្លាញ​ចោល​តែម្តង​ជៀសវាង​ប៉ះពាល់​ទៅដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​ទិញ​យកទៅ​បរិភោគ​នោះ​៕

 

ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង
ដកហូត​សាច់មាន់​ខូចគុណភាព រាប់រយ​គីឡូក្រាម នាំចូល​ពី​ថៃ​មក​ខេត្តបាត់ដំបង

PLB Banner on article detail