ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ

ថ្ងៃអង្គារ 20 មេសា 2021, 10:58

ខេត្តបាត់ដំបង! កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងបានចុះយុទ្ធនាការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១៣នាក់ និងបញ្ជូនទៅកាន់តុលាកាក្រោយពួកគេប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ទឹកភ្លៀងផ្ទុយពីបម្រាមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩របស់ប្រមុខរាជរដ្ឋាភិបាល។

 

 លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការសម្របសម្រួលដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

 

  ជាមួយយុទ្ធនាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះដែរ កម្លាំងជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៣នាក់ ក្នុងនោះស្ត្រី ០១នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន! -រថយន្តចំនួន ០៤ គ្រឿង, ម៉ូតូចំនួន ១០ គ្រឿង និងវិទ្យុទាក់ទងចំនួន ០៣ គ្រឿងផងដែរ។

 

  ក្រោយពីធ្វើការឃាត់នាំខ្លួនមកកាន់ស្នងការដ្ឋាន ក្រុមអ្នកពាក់ព័ន្ធទាំង១៣នាក់រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងបន្តការសាកសួររួចនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងតែម្តង ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ
ប្រមូលផ្តុំគ្នាលេងល្បែងផ្គើននឹងវិធានការរដ្ឋាភិបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់បញ្ជូនទៅតុលាការ

PLB Banner on article detail

អត្ថបទពេញនិយម