សកម្មភាពប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ថ្ងៃអាទិត្យ 18 មេសា 2021, 16:47

ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

លោកស្រី ចាន់ សួយ អភិបាលរងនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ មណ្ឌលសុខភាព និងស.ស.យ.ក ស្រុកស្រីស្នំ ដើម្បីធ្វើការត្រួតពិនិត្យការធ្វើដំណើរនៅទីតាំងប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងនោះលោកស្រី ចាន់ សួយ និងក្រុមការងារ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តវិធានការក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ជាពិសេស វិធានការ "៣ការពារ ៣កុំ"
+ ៣ ការពារ ៖
 ១-ពាក់ម៉ាស់
 ២-លាងដៃ
 ៣-រក្សាគម្លាតសុវត្ថិភាពសង្គម(ចាប់ពី១ម៉ែត្រកន្លះឡើង)
+ ៣ កុំ ៖
 ១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន
 ២-កុំទៅកន្លែងមនុស្សច្រើនកុះករ
 ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕ ដោយ តាំង ហូ

សកម្មភាពប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
សកម្មភាពប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
សកម្មភាពប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
សកម្មភាពប្រចាំការនៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

PLB Banner on article detail