ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ

ថ្ងៃអាទិត្យ 18 មេសា 2021, 16:39

(ប៉ៃលិន)៖ បុរសម្នាក់ ជាប្រជាការពារភូមិ នៅរស់រានមានជីវិត ដោយរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបាត់ខ្លួនអស់រយ:ពេល៣យប់ ៣ថ្ងៃ ហើយត្រូវបានអ្នកភូមិ ដើររកឃើញនៅលើភ្នំត្រប់ ត្រូវបានដើមឈើ១ដើមធំ រលំសង្កត់ចំពីលើពាក់កណ្តាលខ្លួនផ្នែកខាងក្រោម ខណ:ជនរងគ្រោះឡើងទៅអារដើមឈើ លុះគេចមិនទាន់ ក៏ត្រូវរលំសង្កត់ជាប់ម្នាក់ឯង ។ ក្រោយពេលក្រុមគ្រួសារ និងអ្នកភូមិដើររកឃើញ ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តែជាអកុសល ដោយសភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

ហេតុការណ៍ប្រជាការពារភូមិម្នាក់បានស្លាប់ ក្រោយពីត្រូវដើមឈើរលំសង្កត់លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីអធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ជិន ម៉ាលីន ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិ មានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ប្រហែលជាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរឡើងទៅលើភ្នំត្រប់ តែម្នាក់ឯង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអារឈើយកសង់ផ្ទះស្នាក់នៅជួបជុំប្រពន្ធកូន លុះចេញទៅតាំងពីព្រឹកព្រឹលម រហូតដល់ពេលល្ងាច បាត់ខ្លួន ដោយមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាទូរស័ព្ទទៅសួរនាំជនរងគ្រោះ ។ ជាអកុសល ទាក់ទងចូលដែរ តែគ្មានអ្នកទទួល ព្រោះជនរងគ្រោះទុកទូរស័ព្ទនៅឆ្ងាយពីខ្លួន មុនពេលកើតហេតុ ។

ដោយមិនអស់ចិត្ត ប្រពន្ធជនរងគ្រោះ ចេះតែទាក់ទងម្តងហើយម្តងទៀត រាប់សិបដង នៅតែគ្មានអ្នកទទួល ទើបធ្វើឱ្យម្នាក់ៗ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ លុះទូរស័ព្ទជនរងគ្រោះអស់ភ្លើង ក៏ទាក់ទងលែងចូល ក៏ពឹងពាក់អ្នកភូមិ ឱ្យជួយដើររកនៅលើភ្នំ អស់រយ:ពេលបីថ្ងៃ គឺរហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ទើបនាំគ្នាចូលទៅក្នុងព្រៃជ្រៅ ក៏ប្រ ទះឃើញដើមឈើ១ដើមធំ សង្កត់ពីលើចំពាក់កណ្តាលខ្លួន គួរឱ្យអាណិតអាសូរពន់ពេក ។

ភ្លាមៗ នោះ អ្នកភូមិប្រញាប់សែងជនរងគ្រោះ ចេញពីក្នុងព្រៃជ្រៅ ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោ យសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសម្រាកព្យាបាលនៅទីនោះ បានត្រឹមតែរយ:ពេល២ថ្ងៃ ក៏ស្លាប់បាត់បង់ជីវិតតែម្តង ។   
រហូតមកដល់ពេលនេះ សពជនរងគ្រោះខាងលើ ត្រូវបានគេដឹកតាមរថយន្តយកទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ហៃធំ

ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ
ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ
ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ
ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ

PLB Banner on article detail

អត្ថបទពេញនិយម