អាជីវករ​ផ្សារលើ ខេត្ត​ព្រះសីហនុ ប្រមាណ​៧០​នាក់ ឆ្លង​កូ​វីដ​

ថ្ងៃអាទិត្យ 18 មេសា 2021, 10:41

​យោងតាម​លទ្ធផល​តេស្ត​សំណាក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​៧០​នាក់​ជា​អាជីវករ​ផ្សារលើ ដូច្នេះ​រដ្ឋបាលខេត្ត សូម​ណែនាំ​ឱ្យ​អាជីវករ​ផ្សារលើ​ទាំងអស់​ត្រូវតែ​ដាច់ខាត​ដាក់​ខ្លួនឯង និង​ក្រុមគ្រួសារ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅក្នុង​ផ្ទះ ដោយ​ខ្លួន​របស់គាត់​ត្រូវ​នៅ​ដាច់ដោយឡែក ពី​ក្រុមគ្រួសារ តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន មិនត្រូវ​ចេញ​ក្រៅ​ផ្ទះ និង​មិនត្រូវ​អនុញ្ញាតឱ្យ​អ្នកដទៃ​ចូល​ក្នុងផ្ទះ​របស់ខ្លួន​ឡើយ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង និង​ការពារ​ការចម្លង​ទៅ​អ្នកដទៃ​។ 

 

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចេញចូល​ផ្សារលើ​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​១៤​ថ្ងៃ​កន្លងមកនេះ ត្រូវ​នៅក្នុង​ផ្ទះ និង​ដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក ពី​ក្រុមគ្រួសារ ហើយ​ក្រុមគ្រួសារ​របស់​បងប្អូន ក៏ត្រូវ​ដាក់ខ្លួន​ឱ្យដាច់​ដោយឡែក​ពីគ្នា ដើម្បី​ការពារ​ការចម្លង​ក្នុងចំណោម​សមាជិកគ្រួសារ និង​អ្នកជិតខាង​។ ជាមួយគ្នានេះ សូម​បងប្អូន​ធ្វើការ​តាមដាន​សុខភាព​របស់ខ្លួន ក្នុងករណី​មានការ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី​ដូចជា​ឡើង​កម្ដៅ​លើសពី ៣៧​អង្សា​សេ ក្អក​កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម​...​។​ល​។ សូម​ប្រញាប់​ទៅយក​សំណាក​នៅ​វេទិកា​៧​មករា​ជាបន្ទាន់​។ 

 

​ករណី​បងប្អូន​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​។ 

 

​សូមបញ្ជាក់ថា​៖ រដ្ឋបាលខេត្ត នឹងធ្វើ​សេចក្តីជូនដំណឹង​អំពី​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ខាងលើ នាពេល​បន្តិចទៀតនេះ​៕​

 

អាជីវករ​ផ្សារលើ ខេត្ត​ព្រះសីហនុ ប្រមាណ​៧០​នាក់ ឆ្លង​កូ​វីដ​
អាជីវករ​ផ្សារលើ ខេត្ត​ព្រះសីហនុ ប្រមាណ​៧០​នាក់ ឆ្លង​កូ​វីដ​

PLB Banner on article detail

អត្ថបទពេញនិយម