រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន ឬ​អ្នកធ្វើអាជីវកម្ម ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​, បញ្ជាក់​អំពី​ការងារ និង​ប្រកបមុខរបរ​អាជីវក​ម្ម ទើប​អាចធ្វើ​ដំណើរ​បាន​

ថ្ងៃអាទិត្យ 18 មេសា 2021, 8:40

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ជូន ក្រុមហ៊ុន ឬ​អាជីវកម្ម ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ (​ដូច​មានចែង​ក្នុង​ប្រការ​៣​នៃ​សេចក្តីសម្រេច​លេខ​៤៩ និង​ប្រការ​១ នៃ​ប្រកា​សលេខ​០៤២​រ បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​) ដើម្បី​អាចធ្វើ​ដំណើរ​ទៅ​បំពេញការងារ ឬ​ប្រកប​របរ​អាជីវកម្ម​នោះ នៅក្នុង​តំបន់​បិទ​ខ្ទប់​បាន លោក​-​អ្នក​ត្រូវ​មានភ្ជាប់​នូវ​ឯកសារ​ដូចតទៅ​៖

 

​ក​. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល (​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន សៀវភៅ​គ្រួសារ ឬ​សំបុត្រកំណើត​) និង​ខ​. ឯកសារ​បញ្ជាក់​អំពី​ការងារ ឬ​ប្រកបមុខរបរ ឬ​អាជីវកម្ម​ដែល​ចេញ​ដោយ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ផ្ទាល់ ឬ​ដោយ​អាជ្ញាធរ​ដែនដី​ដែលមាន ទីតាំងនៅ​ជិត​បំផុត​(​សង្កាត់​/​ឃុំ​)​។​

 

​ជាមួយគ្នា​នោះ​ក្នុងករណី​ដែល​មិនអាច​ទទួលបាន​លិខិតបញ្ជាក់​ការងារ​ច្បាប់ដើម រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ លោក លោកស្រី ប្រើ​ទម្រង់​អេ​ឡិច​ត្រូ​និ​ច តែ​ការអនុវត្ត​នេះ​អាចធ្វើ​សម្រាប់តែ​សប្តាហ៍​ទី​១ នៃ​រយៈពេល​បិទ​ខ្ទប់​នេះ​ប៉ុណ្ណោះ​។​

 

​បន្ថែម​លើសពីនោះ​ក្នុងករណី​ខាងលើ​នេះដែរ ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនអាច​ធ្វើដំណើរ​បាន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ទាក់ទង​មក​ក្រុម Hot line សាកសួរ​អំពី​ការ បិទ​ខ្ទប់​(Lock Down) ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ តាមរយៈ​លេខ​ទំនាក់ទំនង​៖ -១២៩៩ -០៧៧៨៥៦៩៦៦ -០៩៨៣៧៩៧៧៧ -០៩៩៤២៩០៤០ ៕

រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន ឬ​អ្នកធ្វើអាជីវកម្ម ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​, បញ្ជាក់​អំពី​ការងារ និង​ប្រកបមុខរបរ​អាជីវក​ម្ម ទើប​អាចធ្វើ​ដំណើរ​បាន​

PLB Banner on article detail