AIREEN Juist Motul-Tech

ឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃអាទិត្យ 18 មេសា 2021, 8:17

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្រះស្តេច នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

 ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់-
១-ឈ្មោះ សួន ឌី ហៅ ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២-ឈ្មោះ យិន សុធារី ហៅ ពិសី ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង
៣-ឈ្មោះ ទិត្យ ណារ័ត្ន ហៅ វ៉ិត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង
៤-ឈ្មោះ ដា កុសល ភេទប្រុស អាយុ ២៨ឆ្នាំ
៥-ឈ្មោះ អ៊ុយ សំអុល ភេទប្រុស អាយុ ៤២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។   

វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៥ ថង់ ទម្ងន់ ២,១៦ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០២គ្រឿង
-កាបូបដាក់លុយចំនួន០២ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail