លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជនបាននាំយកថវិកាចំនួន ៨០មុឺនរៀលជូនភ្នាក់ងារសន្តិសុខឯកជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃអាទិត្យ 18 មេសា 2021, 8:5

នៅរសៀល ថ្ងៃសៅរ៍ ៦ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣នឹង៣០នាទី រសៀល , ដោយមានការយកចិត្តទុកដាក់ ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨០មុឺនរៀលជូនភ្នាក់ងារសន្តិសុខឯកជន ឈ្មោះ អែម សុផល ភេទប្រុស អាយុ ៥៣ ឆ្នាំ ដែលបំរើការងារអោយក្រុមហ៊ុនសន្តិសុខ 4WIN ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចខាងកើត ស្តុប សាលាគ្រួស កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលលោកបានធ្វើដំណើរទៅប្រចាំការនៅគោលដៅ ដូចសព្វដង ។

លោកឧត្តមសេនីយ៍ ក៏បានផ្តាំទៀតដែរថា ភ្នាក់ងារសន្តិសុខឯកជន ត្រូវតែមានស្មារតីចូលរួមអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល« ៣ កុំ - កុំនៅក្នុងបន្ទប់បិទជិត, -កុំនៅកន្លែងកុះករ , -កុំ ប៉ះពាល់គ្នា និង ៣ ការពារ - ត្រូវពាក់ម៉ាស់ , -ត្រូវលាងដៃ , -ត្រូវរក្សាគម្លាតបុគ្គល» និង ត្រូវរាយការណ៍រាល់សកម្មភាពល្មើសនានាដែលកើតមានឡើងក្នុងគោលដៅរបស់ខ្លួនជូនក្រុមការងារការិយាល័យគ្រប់គ្រងសន្តិសុខឯកជនតាមរយៈលេខ Hotline ជាបន្ទាន់ ដើម្បីបង្ការ និង បង្រ្កាប បទល្មើស ទាន់សភាពការណ៍ ។ ដោយ តាំង ហូ

លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជនបាននាំយកថវិកាចំនួន ៨០មុឺនរៀលជូនភ្នាក់ងារសន្តិសុខឯកជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជនបាននាំយកថវិកាចំនួន ៨០មុឺនរៀលជូនភ្នាក់ងារសន្តិសុខឯកជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍
លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរង ទទួលការងារគ្រប់គ្រងសន្តិសុខឯកជនបាននាំយកថវិកាចំនួន ៨០មុឺនរៀលជូនភ្នាក់ងារសន្តិសុខឯកជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

PLB Banner on article detail

អត្ថបទពេញនិយម