រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​

ថ្ងៃសៅរ៍ 17 មេសា 2021, 15:23

(​ប៉ៃលិន​) ៖ នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​បើទោះបី​ពលរដ្ឋ​មិនបាន​ដើរ​កម្សាន្ត​នៅតាម​ខេត្ត​ឆ្ងាយៗ ឬ​នៅតាម​រមណីយដ្ឋាន​នានា​ក៍​តែ​ពួកគាត់​បាន​ដើរ​ក​ម្មា​ន្ត​នៅ​ជិតៗ​ផ្ទះ​និង​នៅតាម​ផ្លូវ​និង​សូន​ច្បារ​ដែល​លោកជំទាវ អភិបាលខេត្ត​បានរៀបចំ​តុបតែង​កែលម្អ​បំពាក់​ផ្ការំដួល​តាំង​ភ្លើងពណ៌​យ៉ាង​ស្រស់ត្រកាល​គួរ​ឲ្យ​គយគន់​។​

 

​ការច្នៃប្រឌិត​នេះហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​កោតសរសើរ មិន​ដាច់​ពី​មាត់ នូវ​ស្នាដៃ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ របស់លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន កន្លែង​ដែ​ស្រស់​ស្អា​ត់​បំផុត​គឺ​នៅ ទ្រូងផ្លូវ​សាធារណ​ក្នុង​ក្រុងប៉ៃលិន ដោយ​រៀបចំ​ជា​ភ្លើងអគ្គិសនី សម្រាប់​បំភ្លឺ​ពេលយប់ ជា​ម៉ូដ​ផ្ការំដួល​។​

 

​ពិសេស​ពេល​គេ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ ម្នាក់ៗ​សម្លឹង​គយគន់​មើល​ផ្កា មិន​ដាច់​ពី​ខ្សែ​ភ្នែក ពោលគឺ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ពុំ​ធ្លាប់​ឃើញ​មាន​ពីមុនមក​នោះឡើយ ។​

 

​ប្រជាពលរដ្ឋ​បន្តទៀតថា ស្នាដៃ​របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ពិតជា​ញ៉ាំង​អារម្មណ៍​ប្រជាពលរដ្ឋ ឱ្យមាន​ចិត្ត​សប្បាយរីករាយ អារម្មណ៍​ភ្លឺ​ថ្លា ជាពិសេស​ពេលធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាពេល​យប់ ពិតជា​ទាក់ទាញ​ខ្លាំង ពេល​ឃើញ​ពន្លឺភ្លើង បង្ក​ជា​ទេសភាព​ស្រស់ស្អាត​បែប នេះ ធ្វើឱ្យ​ពួកគាត់​បំបាត់​នូវ​ទុក្ខ​កង្វល់ ស្មារតី​ភ្លឺ​ថ្លា បង្កើន​នូវ​កម្លាំង​ថាមពល​ថែមទៀត ។​

 

​ពួកគាត់​សង្ឃឹមថា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​អភិបាលខេត្ត​ដែលជា​ស្ត្រី​ពិតជា​ពូកែ​តុបតែង​មែន នឹងធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ មាន​ផ្លូវ​ក្រាល​កៅស៊ូ​វ ចាក់​បេតុង ខ្វាត់ខ្វែង លម្អ​ទៅដោយ​ភ្លើងអគ្គិសនី​នៅ​សងខាង​ផ្លូវ ថែមទាំង​មាន​ម្លប់ឈើ​កាន់តែ​ត្រជាក់​ភ្នែក​ថែមទៀត​៕​

រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​
រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​
រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​
រំដួល​តាម​ដងផ្លូវ​នៅ​ក្រុងប៉ៃលិន ឆក់យក​បេះដូង​រាស្ត្រ នាំគ្នា​កោតសរសើរ​ពី​សម្រស់​ស្រស់ត្រកាល​

PLB Banner on article detail

អត្ថបទពេញនិយម