រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​ផ្សារលើ​១៤​ថ្ងៃ​

ថ្ងៃសៅរ៍ 17 មេសា 2021, 15:22

​ខេត្ត​ព្រះសីហនុ​៖ យោងសេចក្តី​សម្រេច​រប​ស់​រដ្ឋបាលខេត្ត ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំង​អស់​នៅក្នុង​ផ្សារលើ ក្រុងព្រះសីហនុ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 

 

​ក្នុងនោះ​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារលើ​ទាំងអស់​មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដល់​មន្ត្រី​សុខាភិបាល​។ ជាមួយគ្នានេះដែរ អាជីវករ​ផ្សារលើ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ 

 

​រដ្ឋបាលខេត្ត​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្បែរ​ខាង ជួយ​ឃ្លាំមើល និង​រាយការណ៍​ជាបន្ទាន់​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ក្នុងករណី​មាន​អាជីវករ​ផ្សារលើ ឬ​ក្រុមគ្រួសារ​របស់គាត់​មិន​អនុវត្តតាម​ការណែនាំ​បា​ន​ត្រឹមត្រូវ ឬ​លួច​គេច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់គាត់​។ 

 

​បុគ្គល​ណា​ដែល​មិន​អនុវត្តតាម​ការណែនាំ​នេះ ត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​ផ្សារលើ​១៤​ថ្ងៃ​
រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​ផ្សារលើ​១៤​ថ្ងៃ​
រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​ផ្សារលើ​១៤​ថ្ងៃ​
រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​បិទ​ផ្សារលើ​១៤​ថ្ងៃ​

PLB Banner on article detail