AIREEN Juist Motul-Tech

ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ ៥២​ខ្នង នៅ​ខេត្តបាត់ដំបង​

ថ្ងៃសៅរ៍ 17 មេសា 2021, 15:20

​ខេត្តបាត់ដំបង​! កាលពី​រសៀល​ទី ១៦ ខែមេសា ឆ្នាំ​២០២១ ខេត្តបាត់ដំបង​មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​នឹង​ផ្គរ​រន្ទះ​ផង​នោះ បាន​គ្របដណ្ដប់​ប៉ះពាល់​ខ្លាំង​ទៅលើ​ស្រុក​ចំនួន​០២​បណ្តាលឱ្យ​ខូចខាត​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៥២​ខ្នង​ផ្ទះ និង​ងាប់​សត្វ​គោ​០១​ក្បាល​។  

​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ ខេត្តបាត់ដំបង​មាន​ភ្លៀង​កក់ខែ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ប៉ះពាល់​ខ្លាំង​ទៅលើ​ស្រុក​ចំនួន​០២ ក្នុងនោះ​មានស្រុក​បាណន់ និង​ស្រុក​ប​វេ​ល​។ ហើយ​ក្នុងចំណោម​ស្រុក​ទាំងពីរ ក្នុងនោះ​ស្រុក​បាណន់​ប៉ះពាល់​ខូចខាត​សរុប​ចំនួន​០៩​ខ្នង​ផ្ទះ និង​ងាប់​សត្វ​គោ​០១​ក្បាល  និង​ស្រុក​ប​វេ​ល​ប៉ះពាល់​ខូចខាត​សរុប​ចំនួន ៤៣​ខ្នង​ផ្ទះ​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ផ្ទះ​ដែល​រង​ការខូចខាត​សរុប​ទាំង ៥២​ខ្នង ក្នុងនោះ​មាន​! ភូមិ​ស្លាប​ប៉ាង​( ឫស្សី​រោទិ៍​) ក្នុងស្រុក​បាណន់ ខូចខាត​របើក​ដំបូល​ស័ង្កសី ចំនួន ០៥​ខ្នង​ផ្ទះ សរុប​ស្មើនឹង ១១០​សន្លឹក  , ភូមិ​អូរ​តា​កង និង ភូមិ​បឹង​ក្រសាល ក្នុងស្រុក​បាណន់ ប៉ះពាល់​ខូចខាត​ចំនួន​០៤​ខ្នង ក្នុងនោះ​ដួលរលំ​ទាំងស្រុង​ចំនួន ០១​ខ្នង  ,​បាក់ជើង​សសរ​ចំនួន ០១​ខ្នង ,​របើក​ដំបូល​ស័ង្កសី​ចំនួន​០២​ខ្នង​និង​រន្ទះបាញ់​ងាប់​មេគោ​ចំនួន​០១​ក្បាល និង​ស្រុក​ប​វេ​ល​ប៉ះពាល់​ខូចខាត​របើក​ដំបូល​ស័ង្កសី​សរុប​ចំនួន ៤៣​ខ្នង ក្នុងនោះ​របើក​ទាំងស្រុង​ចំនួន ១៤​ខ្នង ដែល​ក្នុងនោះ​មាន -​ឃុំ​ព្រៃ​ខ្ពស់​ចំនួន​០៩​ខ្នង  -​ឃុំ​ឃ្លាំង​មាស​ចំនួន​០៣​ខ្នង និង​ឃុំ​ល្វា​ចំនួន ៣១​ខ្មង​។​

PLB Banner on article detail