ឌុប​គ្នា​ដើរ​លួច​មិនបាន​សម្រេច​ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​០២​នាក់​

ថ្ងៃសៅរ៍ 17 មេសា 2021, 15:19

​ខេត្តបាត់ដំបង​! ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ក្រោយ​ពួកគេ​ជិះ​ម៉ូតូ​ដឹក​គ្នា​បម្រុង​លួច​តែ​មិនបាន​សម្រេច​។​

 

​លោក វរសេនីយ៍ឯក  ឈឿង  គឹម​សុង  នាយការិយាល័យ  នគរ​ប​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា ដោយ​អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹម​សាន  ស្នងការ  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង  និង មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី  ឯកឧត្តម  គឺ  ប៊ុណ្ណា​រ៉ា  ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបាត់ដំបង  នៅ វេលា​ម៉ោង  ០៤​និង​២៥  នាទី  ថ្ងៃទី ១៦  ខែ  មេសា  ឆ្នាំ  ២០២១  លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​នៅ ចំណុច ភូមិ រំចេក ៣  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង   និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ក្រោយ​ប៉ុនប៉ង លួច យក ទ្រព្យ សម្បត្តិ អ្នកដទៃ​។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ទាំង​០២​នាក់​រួមមាន​! ១- ឈ្មោះ  សុខ  វ៉ាន់ សួរ  ហៅ  ជា ក្បាល​គោ  ភេទ​ប្រុស  អាយុ  ៤០ ឆ្នាំ  មាន​ទីលំនៅ ភូមិ ១៣ មករា  សង្កាត់ ព្រែក​ព្រះស្តេច  ក្រុង បាត់ដំបង 
២-​ឈ្មោះ  គា  ឆា​នី  ភេទ​ប្រុស  អាយុ  ៣០  ឆ្នាំ  មាន​ទីលំនៅ ភូមិ រំចេក​៤  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង  រួមជាមួយ​វត្ថុតាង ដកហូត រួម មាន  ៖  
-  ម៉ូតូ ម៉ាក ហុងដា ឌ្រី​ម  សេ ១២៥  ពណ៌ ខ្មៅ  ស៊េរី​ឆ្នាំ  ២០២០  ពាក់​ស្លាក​លេខ បាត់ដំបង  1AL 6678 ចំនួន​០១  គ្រឿង  
-  ទូរស័ព្ទ ដៃ ស៊េរី​ចាស់ ចំនួន ០២  គ្រឿង  
-  មួក កាតឹប  ពណ៌ ក្រហម  ចំនួន  ០១  ។​

 

 លោក​ប្រធានការិយាល័យ​ដដែល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែ មេសា  ឆ្នាំ  ២០២១  វេលា​ម៉ោង ០១​និង​១៦  នាទី  នៅ ចំណុច មុខ បន្ទប់ ជួល  ស្ថិតក្នុង ភូមិ កម្មករ  សង្កាត់ ស្វាយប៉ោ  ក្រុង​បាត់ដំបង  ជនសង្ស័យ ទាំង ០២ នាក់ ខាងលើ បាន ធ្វេ​ី​សកម្មភាព ជិះ ម៉ូតូ ទៅ វិញ ទៅ មក នៅ ចំណុច មុខ បន្ទប់ ជួល ខាងលើ  រួច ក៏បាន យក ក្រណាត់ ទៅ គ្រប កាមេរ៉ា សុវត្ថិភាព  ក្នុង គោលបំណង លួច យក ទ្រព្យ សម្បត្តិ របស់ ជនរងគ្រោះ ឈ្មោះ  ទិ​ត្យ  សុជាតិ  ភេទ​ស្រី  អាយុ  ៣៩ ឆ្នាំ  មាន​ទីលំនៅ កន្លែង កេ​ី​ត​ហេតុ ខាង​លេ​ី  ដោយសារ ជនរងគ្រោះ ភ្ញាក់ ខ្លួន ដឹង ទាន់ ក៏ ស្រែក ឆោឡោ  ហេ​ី​យ ជនសង្ស័យ ក៏បាន ជិះ​ម៉ូតូ រត់ គេចខ្លួន បាត់  រហូត ដល់ ថ្ងៃទី  ១៦  ខែ  មេសា  ឆ្នាំ ២០២១  ទេ​ី​ប សមត្ថកិច្ច ធ្វេ​ី​ការ នាំខ្លួន ជនសង្ស័យ មក កាន់ ស្នងការ​តែម្តង​។ 

 

​ជនសង្ស័យ​ទាំង​០២​នាក់ ខាងលើ  ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ រហូតមកដល់​ពេលនេះ​ត្រូវបាន​កម្លាំង ការិយាល័យ ជំនាញ កំពុង តែ ធ្វេ​ី​ការ កសាង​សំណុំរឿង ដេ​ី​ម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។​

ឌុប​គ្នា​ដើរ​លួច​មិនបាន​សម្រេច​ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​០២​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម