នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន និង​អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​

ថ្ងៃសៅរ៍ 17 មេសា 2021, 8:36

​ប៉ៃលិនៈ កាលពីព្រឹក​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ជា ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្ត ប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្ត​ប៉ៃលិន ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​អភិបាលខេត្ត អភិបាលរង​ខេត្ត លោក មេបញ្ជាការ ប្រចាំ ទិស ទី​៣ ប៉ៃលិន ~ សំឡូត លោក មេបញ្ជាការ សឹក រង ខេត្ត លោកស្នងការ នគរបាល ខេត្ត លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូល​ដ្ខា​ន បាន អញ្ជើញ ចុះសួរសុខទុក្ខ និង នាំយក ស្បៀងអាហារ  ដែលជា​អំណោយ​សម្តេច​តេ​ជោ ហ៊​ន សែន និង​ស​ម្តេ​ចិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន ដល់ កងកម្លាំង ដែល កំពុង ឈរជើង ប្រចាំការ ន​នៅតាម​គោលដៅ នានា តាម បណ្តោយ ខ្សែបន្ទាត់ ព្រំដែន រវាង ខេត្ត ប៉ៃលិន ប្រទេស​កម្ពុជា និង ខេត្ត ចាន់ បុរី ប្រទេស ថៃ ក្នុង បេសកកម្ម ទប់ស្កាត់ ការចម្លង រីក រាលដាល នៃ ជម្ងឺ កូ វីដ -១៩ ។​

​មានប្រសាសន៍ ក្នុងឱកាស នោះ ឯកឧត្តម អ៉ី ឈាន បាន នាំ បណ្តាំ ផ្ញើ សាកសួរ សុខទុក្ខ​ពីស​ណា​ក់ស ម្តេច អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលជា និច្ចកាល សម្តេច តែងតែ គិតគូ ពី សុខទុក្ខ កងកម្លាំងប្រដាប់អាវុធ គ្រប់ កាលៈទេសៈ ។

​ក្នុងនាម ឯកឧត្តម ផ្ទាល់ បានធ្វើការ កោតសរសើ រ និង លើកទឹកចិត្ត ចំពោះ ការលះបង់ ទាំង កម្លាំងកាយ ចិត្ត របស់ កងកម្លាំង ទាំងអស់ ព្រមទាំង បាន ផ្តាំ ផ្ញើអោយ បងប្អូន មាន ស្មារតី មុះ មុត មាន សាមគ្គីភាព ឯកភាព ផ្ទៃក្នុង អោយបាន ល្អ អោយ ក្លាយទៅជា សាច់ឈាម តែមួយ ចូលរួម​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​អោយ​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ ទប់ស្កាត់ ការរីក រាលដាល វីរុស កូ វីដ ១៩ ហើយ​បើទោះបី​កងកម្លាំង​ទាំង​៣​ប្រភេទ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ក្តី ក៏ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន និង​ការពារ​ខ្លួន​អោយបាន តាម​វិធាន​៣​កុំ ៣​ការពារ និង​ត្រូវ​នាំគ្នា​ហាត់ប្រាណ​ជាប្រចាំ​ឡើងវិញ ដើម្បីអោយ​រាងកាយ និង​សុខភាព​បាន​មាំមួន​ល្អ​សមជា​បង្គោល ជា​របង​ដ៏​រឹងមាំ​ការពារជាតិ និង​បូរណភាព​ទឹកដី ។​

​ស្បៀងអាហារ និង សម្ភារៈ​ដែល​បាន ឧបត្ថម្ភ ដល់ កងកម្លាំង ការពារ ក្នុង មួយ គោលដៅៗ​ទទួលបាន​៖  អង្ករ ៥០ គីឡូ ទឹកត្រី​១ យួរ មី​៥​កេស  ទឹក សុទ្ធ ៥​កេស  ពង ទា ៦០ គ្រាប ម៉ាស់​៤​ប្រអប់ និង ថវិកា មួយចំនួន ផងដែរ ៕​

PLB Banner on article detail