ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​

ថ្ងៃសុក្រ 16 មេសា 2021, 11:28

​ខេត្តបាត់ដំបង​! ផ្ទះមួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​ខណៈដែល​ម្ចាស់​ដុត​ទៀន​ទុកចោល​ពេល​សែន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​។​ ​សមត្ថកិច្ច​បានអោយដឹង​ថា​! ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​៥០​នាទី ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ចំណុច​ក្រុមទី​១២ ភូមិ​លំផាត់ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន ទំហំ ៥​ម៉ែត្រ​x ៤​ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ខូចខាត​ទាំងស្រុង ដែលមាន​ម្ចាស់​ឈ្មោះ នៅ យុទ្ធ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឿន មុំ អាយុ ៣៩​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមថា នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះដែរ ភ្លាមៗ​នោះ​ពុំ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ ដោយសារ​ទទួលដំណឹង​យឺត​ពេល ។​

ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​
ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​
ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​
ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​
ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​
ដុត​ទៀន​សែន​ចូលឆ្នាំ ភ្លេចខ្លួន​ឆេះ​ផ្ទះ​ខ្ទេច​

PLB Banner on article detail