រាយខ្សែភ្លើងមិនប្រយ័ត្នប៉ះចំកន្លែងដាច់រលាត់ បណ្តាលអោយឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសុក្រ 16 មេសា 2021, 9:43

ខេត្តបាត់ដំបង! ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈដែលរូបគាត់កំពុងពង្រាយខ្សែភ្លើងដាក់ម៉ូទ័របូមទឹកហើយប៉ះចំខ្សែដាច់រលាត់។

 

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍ឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់មនុស្សខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១  ស្ថិតនៅក្នុងចំណុចក្រុមទី០២ ភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែល ជនរងគ្រោះឈ្មោះ មាស សារី ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានដើររាយខ្សែភ្លើងដាក់ម៉ូទ័រដើម្បីបូមទឹកចេញពីពាងចូលទៅអាងបន្ទប់ទឹកដោយមិនបានដកឌុយចេញពីព្រីភ្លើងទេ ភ្លាមនោះទំនងជាប៉ះចំកន្លែងដាច់រលាត់ ក៏បណ្ដាលអោយឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកោសល្យវិច័យរួចបានប្រគល់សាកសពជនរងគ្រោះអោយខាងក្រុមគ្រួសារសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។x

រាយខ្សែភ្លើងមិនប្រយ័ត្នប៉ះចំកន្លែងដាច់រលាត់ បណ្តាលអោយឆក់ស្លាប់យ៉ាងអាណោចអាធ័ម
រាយខ្សែភ្លើងមិនប្រយ័ត្នប៉ះចំកន្លែងដាច់រលាត់ បណ្តាលអោយឆក់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail